About Me

header ads

យប់មិញនេះភ្លើងឆេះកុដិព្រះសង្ឃអស់១ខ្នងក្នុងវត្តកែវមុនិ សង្ស័យទុស្សេខ្សែភ្លើង

 ខេត្តពោធិ៍សាត់ ៖ កុដិព្រះសង្ឃ១ខ្នងនៅវត្តកែវមុនី ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង បណ្ដាលឲ្យរងការខូចខាតសម្ភារមួយចំនួនផងដែរ ដែលគេសង្ស័យថាអាចបណ្ដាលមកពីទុស្សេខ្សែភ្លើង ។


 ហេតុការណ៍អគ្គិភ័យឆាបឆេះខាងលើ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០២០ ត្រង់ចំណុចក្នុងបរិវេណ(វត្តកែវមុនី)ស្ថិតនៅភូមិកែវមុនី សង្កាត់បន្ទាយដី ក្រុង/ខេត្តពោធិ៍សាត់ ។


 ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះអគ្គិភ័យឆាបឆេះកុដិព្រះសង្ឃ១ខ្នងសង់អំពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្ដារ ទំហំ១០ម៉ែត្រ គុណនឹង១២ម៉ែត្រ ដែលមានសម្ភាររួមមាន៖ ឈើខ្លោងទ្វារព្រះវិហារប្រវែង៥ម៉្រែត្រ ប្រាក់សម្រាប់កសាងចំនួន៥លានរៀល អង្ករចំនួន១៥ការុង ត្រៃចំនួន៨ តុចំនួន៤ និងសម្ភារផ្សេងៗមួយចំនួនទៀត ។


 ប្រភពពីសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងដែរថា ករណីភ្លើងឆាបឆេះកុដិព្រះសង្ឃខាងលើ ខាងនគរបាលបានចេញរថយន្តពន្លត់អគ្គិភ័យដើម្បីជួយធ្វើអន្តរាគមន៍ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន២រថយន្ត ហើយ ករណីនេះអាចបណ្ដាលមកពីទុស្សេខ្សែភ្លើង ៕ 

ដោយៈ បុឹម ពិន