About Me

header ads

បុរសម្នាក់ជិះម៉ូតូត្រូវជនមិនស្គាល់មុខយកដុំថ្មគប់ បណ្តាលឱ្យជ្រុលទៅបុកលូដែលគេទុកក្បែរចិញ្ចើមផ្លូវដួលបោកក្បាលស្លាប់

ខេត្តប៉ៃលិន ៖ មានករណីបុរសម្នាក់បើកបរម៉ូតូស្រវឹងស្រឿងៗ មកដល់ខាងលិចស្ពានអូរតាប្រាង ស្រាប់តែមានជនមិនស្គាល់មុខបានស្ទាក់ រួចលួចយកដុំថ្មដេញគប់ ខណៈជនរងគ្រោះកំពុងបើកបរម៉ូតូម្នាក់ លុះបើកគេចពីការគប់ដុំថ្ម ស្រាប់តែរេចង្កូតជ្រុលទៅបុកលូដែលគេបញ្ឈរនៅលើចិញ្ចើមផ្លូវ ដួលបោកក្បាលស្លាប់ភ្លាម់ៗនៅនឹងកន្លែង ។  រីឯម៉ូតូជនរងគ្រោះខូចខាតផ្នែកខាងមុខទាំងស៊្រុង ។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២២ និង៤០នាទីថ្ងៃអាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើចិញ្ចើមផ្លូវ ត្រង់ចំណុចជិតគល់ស្ពានអូរប្រាង ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។


ប្រភពព័ត៍មានបានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ ហេង ប៊ុនថៃ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មកធ្វើការសំណង់នៅចំណុចភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។


នគរបាលបញ្ជាក់ថា មូលហេតុគ្រោះថ្នាក់នេះដោយសារជនរងគ្រោះបើកបរ ចេញផ្ទះមិត្តភក្តិ  ស្ថិតក្នុងស្ថានភាពស្រវឹង ស្រឿងៗ លុះមកដល់កន្លែងកើតហេតុស្រាប់តែ មានអ្នកគប់ដុំថ្ម លុះជនរងគ្រោះភ័យក៏បើកម៉ូតូគេច បណ្ដាលឲ្យរេចង្កូត ទៅបុកលូប្រអប់ដែលគេតម្រៀបទុកនៅលើចិញ្ចើមផ្លូវដួលបោកក្បាលស្លាប់តែម្ដង។


ករណីនេះសមត្តកិច្ចនគរបាលជំនាញនៃអធិការក្រុងប៉ៃលិន កំពុងតែស្រាវជ្រាវរកជនសង្ស័យ ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ។


បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្តកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ 




ដោយ ៖ នីយ៉ា