About Me

header ads

ក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្ដាអគារក្នុងបរិវេណសាលាខេត្តកំពង់ឆ្នាំង ដើម្បីការពារការរីករាលដាលជម្ងឺកូវីដ១៩

ខេត្តកំពង់ឆ្នាំង: នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្ដាអគារក្នុងបរិវេណសាលាខេត្តកំពង់ឆ្នាំងដើម្បីការពារការរីករាលដាលជម្ងឺកូវីដ១៩ ។



អាភាពមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវេជ្ជបណ្ឌិ ប្រាក់វ៉ុន បានឲ្យដឹងថាការម្នាក់ទូរសព្ទនៅវេលាម៉ោង 5 និង 20 នាទីល្ងាចថ្ងៃទី 2 ធ្នូ 2020 នេះថាលោកបានជួបពិភាក្សាជាមួយអភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរចន្ទ័ឌឿន ដើម្បីធ្វើការបាញ់ថ្នាំនៅតាមបណ្ដាស្ថាបន័តុលាការសាលាខេត្តដែលមន្ត្រីមួយចំនួនបានជាប់ពាក់ព័ន្ធនៅក្នុងការប្រជុំនៅក្រសួងមហាផ្ទៃនិងបណ្តាមន្ទីផ្សេង ៗទៀតបើមានតម្រូវការធ្វើការបាញ់ថ្នាំសម្លាប់មេរោគផងដែរ ។


ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន បានបញ្ជាក់ឲ្យដឹងទៀតថាមកដល់ពេលនេះខាងលោកកំពុងធ្វើការតាមដានទៅមនុស្ស 36 នាក់ក៏កំពុងធ្វើចិត្តាឡីស័កនៅតែនៅខាងរបស់ពួកគេរៀងៗខ្លួននិងយកចិត្តទុកដាក់ពីមន្ទីរពេទ្យនិងទីសុខាភិបាលផងដែរ   ក្នុងនោះមន្ទីសុខាភិបាលខេត្តឆ្នាំងបានធ្វើការជម្រុញលើមនុស្ស១៧នាក់ផ្សេងទៀតដែលជាប់ពាកើពន្ធក៍កំពុងធ្វើតេស្តរកមុខសញ្ញាពាក់ពន្ធនិងជម្ងឺនេះផងដែរ ។



ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងនៅថ្ងៃនេះផងដែរថាចំពោះទីសារធារណះនិងកន្លែងកំសាន្តផ្សេងៗយើងមិនទាន់មានផែនការនោះទេគ្រាដែលផ្តោតទៅលើមន្ទីផ្សេងៗដែលជាប់ពាក់ពន្ធនិងក៨ច្ចប្រជុំនៅក្រសួងមហាផ្ទៃនិងខ្លះទៅផ្សារអ៉ីអនប៉ុណ្ណោះសិន៕ 





ដោយសុក្ខារិន