About Me

header ads

អភិបាលខេត្ត និងស្នងការខេត្ត ឧត្ថម្ភថវិកាចំនួន ១៤លាន ៨០ម៉ឺនរៀល ជូនចំពោះមន្ត្រីនគរបាល ដែលរលាកភ្លើង ក្នុងបេសកម្មចាក់បំផ្លាញស្រាស ស្រាថ្នាំចោលកន្លងទៅកណពងើសមនរាកព្យាបាលនៅមន្ទីពេទ្យកាលម៉ែត្រ

ខេត្តកំពង់ឆ្នាំង: 

អភិបាលខេត្ត និងស្នងការខេត្ត ឧត្ថម្ភថវិកាចំនួន ១៤លាន ៨០ម៉ឺនរៀល ជូនចំពោះមន្ត្រីនគរបាល ដែលរងការឆេះរលាកភ្លើងពេញខ្លួន ក្នុងបេសកម្មចុះចាក់បំផ្លាញចោលស្រាស ស្រាថ្នាំកន្លងទៅកំពង់សម្រាកព្យាបាលនៅមន្ទីពេទ្យកាលម៉ែត្រ ។នៅព្រឹកថ្ងៃទី ២២ខែធ្នូ ឆ្នាំ២០២០ នេះផងដែរ ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងនគរបាលខេត្តចុះសាកសួរសុខទុក្ខ និងបាននាំយកថវិការរបស់ឯកឧត្តមអភិបាលខេត្តនិងអង្គភាពស្នងការ  ជូនចំពោះមន្ត្រីនគរបាលដែលរលាកភ្លើង កំពុងធ្វើការសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រឯក្រុងភ្នំពេញនៅថ្ងៃទី២២ធ្នូរ២០២០នេះផងដែរ។អំណោយជាថវិការដែលបាននៃយកទៅប្រគលើជូនមន្ត្រីនគបាលដែលរងគ្រោះដោយសារឆេះភ្លើងរលាកពេញខ្លួនេះរួមមានអភិបាលខេត្តលោក ឈួរ ច័ន្ទឌឿន លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត.លោកព្រះរាជអាជ្ញាសាលាតំបូងខេត្តលោក អ៉ិត សុធា និងតាមបណ្តាការិយាលយ័នៃស្នងការនគបាលខេត្តទាំងអស់ចូលរួមឧុបត្ថមផងដែរ ។


សូមបញ្ជាក់ផងដែរថា មន្ត្រីនគបាលមួយរូបមានឋានះ អនុសេនីយ៍ឯក (វ៉ាន់ គឹមឆេ ) អត្ថលេខសម្គាល់ 80529 នៃការិយាល័យអន្តោប្រវេសន៍ ដែលបានរងគ្រោះក្នុងបេសកម្មដុតកម្ទេចស្រាស ស្រាថ្នាំកន្លងទៅបណ្តាលអោយផ្ទុះពីដុងស្រាស.ស្រាថ្នាំ  រងការឆេះរលាកពាស់ពេញខ្លួនហើយត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រក្រុងភ្នំពេញ ។គ្រាដែលឧប្បវហេតុមួយនេះបានកើតនៅក្នុងពេលបំពេញបេសកម្មដុតបំផ្លាញនិងចាក់ចោលនៅស្រាស ស្រាថ្នាំ កាលពីថ្ងៃទី១៧ ធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ។អាណាព្យាបាលរបស់មន្ត្រីនគបាលដែលរងគ្រោះក្នុងហេតុការខាងលើនេះបានបញ្ជាក់ឲ្យដឹងអំពី ស្ថានភាពជំងឺរបស់កូនគាត់ ដែលកំពង់សម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រនោះពេលនេះមានស្ថានភាពធូរស្រាលច្រើនហើយដែរ  ប៉ុន្តែក្រុមគ្រូពេទ្យនៅមិនទាន់អនុញ្ញាតឲ្យវិលទៅលំនៅឋានវិញដោយត្រូវនៅតាមដានស្ថានភាពជម្ងឺមួយរយៈបន្តទៀតថាវាវិវត្តន៍ល្អប្រសើរយ៉ាងណាទៀត ។



ក្នុងមានអាណាព្យាបាល របស់មន្ត្រីនគរបាលដែលរងគ្រោះដោយសារការរូបបេះដូងស្រាសស្រាថ្នាំបណ្ដាលឲ្យរលាកពេញខ្លួននោះ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមអភិបាលខេត្ត លោកសងការនគរបាលខេត្ត លោកព្រះរាជអាជ្ញាខេត្តនិងមិត្តភក្កិនៃកងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ត  ដែលបានយកចិត្តទុកដាក់ដល់ផ្តល់នូវភាពកក់ក្តៅ និងបាបជួយឧបត្ថម្ភគាំទ្រជាទឹកប្រាក់សម្រាប់ថ្លៃការព្យាបាលកូនរបស់គាត់ សូមជូនពរឯកឧត្តម អស់លោក  ជួបនូវពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕