About Me

header ads

ឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់រក្សាទុកជួញដូរដោខុសច្បាប់នូវសារធាតុញៀនរួមទាំងវត្ថុតាង និងឧបករណ៍ផ្សេងៗជាច្រើន

ខេត្តពោធិ៍សាត់ ៖ កម្លាំងប្រឆាំងគ្រឿងញៀន និងអន្ថរាគមនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ទ័ពចាប់មុខសញ្ញាប្រើប្រាសរក្សាទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងព្រៃរនាមឃាត់ខ្លួនម្នាក់ដកហូតវត្ថុតាង ឧបករណ៍ខុសច្បាប់ផ្សេងៗ និងសម្ភារៈ ដើម្បីយកទៅបន្តនីតិវិធី ។




ប្រតិបត្តិការខាងលើធ្វើឡើងនារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ក្នុងព្រៃរនាមត្រង់ចំណុចបឹងចារ៉ាវ ស្ថិតនៅភូមិពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។កម្លាំងចុះប្រត្តិបត្តិការបានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាឈ្មោះ យុាំ រ៉ាយុទ្ធ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់ភូមិ.ឃុំកើតហេតុ ។ប្រភពដដែលបន្តទៀតថា ក្នុងករណីកិច្ចប្រតិបត្តិការខាងលើ កម្លាំងចាប់យកវត្ថុតាង និងដកហូតនូវឧបករណ៍ល្មើសច្បាប់ និងសម្ភារៈផ្សេងៗ ដូចបានបញ្ជាក់ក្នុងរូបភាពផ្ទាល់ ៕