About Me

header ads

រដ្ឋមន្រ្តីក្រសួងរ៉ែ និង ថាមពលអញ្ជើញចុះមកទស្សនកិច្ច ស្ថានីយអគ្គីសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអនុភាព៦០មេហ្កាវ៉ាត ស្ថិតក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឺកផុស ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំងៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និង ថាមពលអញ្ជើញចុះមកទស្សនកិច្ច ស្ថានីយអគ្គីសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអនុភាព៦០មេហ្កាវ៉ាត ស្ថិតក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឺកផុស ខេត្កំពង់ឆ្នាំង ។


ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អមដំណើរដោយ ឯកឧត្តម ស៊ីវ រ៉ុន សមាជិកក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង ព្រមទាំងប្រតិភូជាច្រើនផ្សេងទៀតនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានចុះទស្សនកិច្ច ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលមានអនុភាពសរុប៦០មេហ្កាវ៉ាត់ ស្ថិតក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។


ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ឆ្នាំងលោក អ៊ុករស បានបញ្ជាក់អោយដឹងថាៈ ខេត្តកំពង់ឆ្នាំងមានអនុស្ថានីយចែកថាមពលអគ្គីសនី១កន្លែងនៅស្រុកទឹកផុសនិងស្ថានីយផលិតឋាមពលអគ្គីសនីដើរដោយពន្លឺព្រះអាទិត្យដែលមានអនុភាព៦០មេហ្កាវ៉ាត ដែលសាងសង់រួចរាល់និងកំពុងដំណើរការរៀងរាល់ថ្ងៃលើផ្ទៃដី៨០ហិកតាដែលស្ថិតនៅក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងកំពុងសិក្សាស្រាវជ្រាវទីតាំងស្ថានីយមួយកន្លែងទៀតដែលដើរដោយពន្លឺព្រះអាទិត្យតាមទិសដៅនិងផែនការសកម្មភាពរបស់អគ្គីសនីកម្ពុជាផងដែរ៕  







ដោយសុក្ខារិន