About Me

header ads

អាជ្ញាធរខេត្ត ធ្វើពិធីដុតបំផ្លាញចោលស្រាសស្រាថ្នាំ មេស្រា៣៨៩៥លិត្រស្មើ៥៣២កានកន្លះក្រោយពីរកឃើញថាបង្កឲ្យមនុស្សពុល ស្លាប់និងរងគ្រោះជាង១០០នាក់

ខេត្តកំពង់ឆ្នាំង: អាជ្ញាធរនិងសមត្ថកិច្ចខេត្តបានធ្វើការប្រមូលស្រាសស្រាថ្នាំនៅទូទាំងខេត្តកំពង់ឆ្នាំងធ្វើការចាកើដុតកម្ទេចចោល ក្រោយពេលដែលផ្ទុះករណីពុលស្រាសស្រាថ្នាំបង្ករឲ្យមានមនុស្សស្លាប់និង មានអាការៈពុល ធ្ងន់និងស្រាលនោះ ត្រូវបានធ្វើពិធីបំផ្លាញចោល នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ នៅភូមិត្រពាំងតាសុក ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ 


ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងមេបញ្ជាការយោធាខេត្តស្នងការនគបាលខេត្តកំពង់ឆ្នាំង អស់លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ និង មន្ត្រីពាក់ព័ន្ធចូលរួមផងដែរ ។


ស្នងការនគបាលខេត្តកំពង់ឆ្នាំលោកឧត្តមសេនីយ៍ទោ ខូវលី បានបញ្ជាក់ឲ្យដឹងថាក្រោមការដឹកនាំបញ្ជាពីអភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តមឈួរ ច័ន្ទឌឿន បានបញ្ជាក់អោយដឹងថាស្រាដែលត្រូវចាក់ដុតកម្ទេចចោលនេះក្រោយពីមាន ករណីពុលស្រាដ៍ច្រើនបង្ករឲ្យមនុស្សស្លាប់៨នាក់ស្លាប់និង១៣១នាក់មានការពុលហើយត្រូវបានសង្គ្រោះបន្តបន្ទាប់ ។


លោកថាកករណីនេះមានកើតឡើង អាជ្ញាធរខេត្ត និង ស្ថាប័នជំនាញបានដាក់វិធានការប្រមូលស្រាស ស្រាថ្នាំ ពីកន្លែងផលិត និង លក់បាន ស្រាសចំនួន៣៨៩៥លីត្រ  ស្រាសច្រកស្រេចមានចំនួន ៥៣២កាន មេស្រាស៧៥លីត្រ មេតំបែ១កញ្ចប់មេស្រាកាច់រួចកន្លះលីត្រ ស្រាច្រកដបទឹកសុទ្ធ៥៩ដប ស្រាច្រកកែវជ័រចនួន៨០កែវជ័រនិងមេកាច់ស្រាចំនួន២១ខាប់និងបិតទីតាំងលក់ចែកចាយ១១១៥កន្លែងផងដែរ ។


 ចំពោះស្រាដែលប្រជាពលរដ្ឋផឹកនេះត្រូវបានស្ថាប័នជំនាញបញ្ជាក់ថា មានការលាយកើនមេតាណុលកម្រិតខ្ពស់ ៕





ដោយសុក្ខារិន