About Me

header ads

រថយន្តមួយគ្រឿងត្រូវបានភ្លើងឆេះទាំងស្រុងក្នុងពេលដែលរថយន្តកុំពង់បើកបរលើផ្លូវ បានឆ្លងចរន្តភ្លើង

ខេត្តកំពង់ឆ្នាំង:

រថយន្តមួយគ្រឿងត្រូវបានអគ្គីភយ័ឆាបឆេះទាំងស្រុងក្នុងពេលដែលរថយន្តកុំពង់បើកបរលើផ្លូវត្រូវ បានឆ្លងចរន្តភ្លើងហេតុការណ៍ឆេះរថយន្តខាងលើនេះ បានកើតឡើងនៅម៉ោងជិត ៦ព្រឹក ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១២៣ -១២៤ស្ថិតនៅក្នុងភូមិពន្លៃ.ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ 



សមត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើនេះម៉ាកសាំយ៉ុង ពាក់ស្លាកលេខភ្នំពេញ២AA -០១៤៤ បើកបរដោយឈ្មោះ ង៉ែត ទិត្យ ភេទប្រុស អាយុ៣០ឆ្នាំ មានដឹកធុងថ្នាំពណ៌សម្រាប់លាបផ្ទះ បានធ្វើដំណើរក្នុងទិសដៅពីកើត ទៅលិច ។ នៅពេលបើកបរមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះបានឆ្លងចរន្តបណ្តាលអោយឆេះហុយផ្សែងទ្រលោមបង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចនគរបាលស្រុកបរិបូរណ៍យករថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ពន្លត់ភ្លាមៗផងដែរ ។ នៅក្នុងហេតុការខាងលើនេះសមត្ថកិច្ចនគបាលស្រុកបរិបូរណ៍បានបញ្ជាក់អោយដឹងថា នៅក្នុងរថយន្តនេះមានដឹកតែថ្នាំពណ៌ត្រូវភ្លើងឆេះអស់ទាំងស្រុង ដែលសរុបថវិកាប្រមាណជាង២ម៉ឺនដុល្លា តែមិនបង្ករឲ្យគ្រោះថ្នាក់ដល់អ្នកបើកបរនោះនិងអ្នកធ្វើដំណើរតាមផ្លូវសារធារណះនោះទេ ៕