About Me

header ads

ប័ណ្ណកម្មសិទ្ធិដីធ្លីសមូហភាពបានប្រគល់ជូនសហគមន៍ជនជាតិដើមភាគតិចទំពួនពីរភូមិនៅស្រុកវើនសៃ

ខេត្តរតនគិរី៖

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីនិងជាប្រធានគណកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនៅព្រឹកថ្ងៃទី២៤ខែធ្នូឆ្មាំ២០២០ នេះបានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធដីធ្លីសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចទំពួនចំនួន២ភូមិគឺភូមិរ៉កនិងភូមិឡាឡៃស្ថិតក្នុងឃុំកុកឡាក់ ស្រុកវើនសៃ។មានការចូលរួមលោកបណ្ឌិត ថុល  ឌីណា  តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  ប្រធាន  អនុប្រធានមន្ទីរអង្គភាព  និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ផងដែរ។ លោក លី ឧសភា   ប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្មសំណង់និងសុរិយោដីខេត្តរតនគិរី បានឱ្យដឹងថាពេលនេះមាន ប័ណ្ណសរុបចំនួន១៥ ក្បាលដី  លលេីផ្ទៃដីចំនួនជាងមួយពាន់ ហិកតា ។


ឯកឧត្តម ថង សាវុន  ថាប័ណ្ណកម្មសិទ្ធិ ដីធ្លីសមូហភាពដែលសហគមន៍ទទួលបានជាឯកសារតំណាងឲ្យទ្រព្យសហគមន៍ទាំងមូល ឲ្យសិទ្ធិនៃកម្មសិទ្ធផ្ដាច់មុខរបស់កម្មសិទ្ធិករលើដីធ្លីរបស់ខ្លួនក្នុងការ ប្រើ ប្រាស់ និងអាស្រ័យផលជាក់ស្តែងរៀងៗខ្លួន ។ដីធ្លីដែលពុកម៉ែបងប្អូនបានចុះបញ្ជី ជាសមូហភាពនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិនេះ គឺបានបំពេញលក្ខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ជាការពង្រឹងសុវត្ថិភាពកាន់កាប់ដីធ្លី និងធនធានធម្មជាតិក្នុងសហគមន៍ប្រកបដោយនិរន្តរភាពដែល នឹងជម្រុញការប្រើប្រាស់ដីធ្លីឲ្យអស់សក្ដានុពល។



បញ្ចប់ជម្លោះ និងវិវាទដីធ្លីរវាងភូមិ  និងភូមិកាត់បន្ថយភាពក្រីក្រ ដែលគោលនយោបាយ ជម្រុញ ការ ចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល ចំពោះជនជាតិដើមភាគតិចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។គោលនយោបាយអភិវឌ្ឍន៍ជនជាតិដើមភាគតិចរបស់រាជរដ្ឋាភិបាលកម្ពុជា  ក្រោមការដឹកនាំរបស់សម្តេចតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។លើកកម្ពស់ទាំងជីវភាពរស់នៅ របស់បងប្អូនជនជាតិដើមភាគតិចប្រកបដោយសុខដុមនីយកម្ម  នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។និងផ្តាំផ្ញើឲ្យសហគមន៍ជនជាតិដេីមភាគតិចទាំងពីរភូមិត្រូវថែរក្សាឲ្យបានគង់វង្ស នូវប័ណ្ណកម្មសិទ្ធិសមូហភាពនេះ  ហើយសាមគ្គីភាពនៅក្នុងសហគមន៍ ថែរក្សាដីទាំងអស់ដែលបានចុះបញ្ជី  និងប្រើប្រាស់ឲ្យមាននិរន្តរភាព សម្រាប់កូនចៅជំនាន់ក្រោយ ៕