About Me

header ads

គ្រឿងញៀនប្រមាណជា៦០០គ្រាប់ ដាវសាំម៉ូរ៉ៃចំនួន២ដើមកាំបិត១ដើម និងជនង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន!

ស្ទឹងត្រែងៈ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យនិងកម្លាំងឧទ្យានុរក្សប្រចាំស្នាក់ការរ៉ាមសារស្រុកបុរីអូរស្វាយសែនជ័យកាលពីថ្ងៃត្រង់ទី ២២ ខែ ធ្នូ ឆ្នាំ២០២០ បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ដកវត្ថុតាងគ្រឿងញៀនចំនួន៣កញ្ជប់ធំ រួមនឹងដាវសាំម៉ូរ៉ៃ២ដើមនិងកាំបិត១ដើម  ដែលករណីនេះកើតឡើងនៅចំណុចភូមិអូរស្វាយឃុំអូរស្វាយស្រុកបុរីអូស្វាយសែនជ័យខេត្តស្ទឹងត្រែង។



ស្នងការរងនគរបាលទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តស្ទឹងត្រែងលោក វរៈសេនីយ៍ឯក ផៃ រស្មី បានឲ្យដឹងថាដោយមានបទបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តលោកឧត្តមសេនីយទោ អ៊ូត ស៊ីវត្ថា  កម្លាំងនគរបាលជំនាញបានឈានទៅបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបានម្នាក់។លោកស្នងការរងបានបញ្ជាក់ថានៅក្នុងប្រត្តិបត្តិការចំបង្ក្រាបកម្លាំងបានឃាត់ខ្លួនជនសង្ស័យមា្នក់ឈ្មោះ ថង វ៉ន  អាយុ ៣២  ឆ្នាំ ជនជាតិ ខ្មែរ រស់នៅ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងព្រមទាំងដកហូតបានវត្ថុតាងគ្រឿងញៀនចំនួន០៣កញ្ចប់ធំជាប្រភេទមេតំហ្វេតាមីន wy ប្រមាណជា ៦០០គ្រាប់ ទម្ងន់៦៣,៧៦ក្រាម រួមនឹងដាវសាំម៉ូរ៉ៃ២ដើមនិងកាំបិត១ដើម។ក្រោយការឃាត់ខ្លួនកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងចាត់ការបន្តតាមនិតិវិធីច្បាប់៕