About Me

header ads

មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសនៅក្នុងហេតុការគ្រោះថ្នាក់ចរាចររវាងរថយន្តនិងម៉ូតូ

ខេត្តកំពង់ឆ្នាំង:

មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសនៅក្នុងហេតុការគ្រោះថ្នាក់ចរាចររវាងរថយន្តនិងម៉ូតូ ។ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១២និង៤៥នាទីថ្ងៃទី២១ធ្នូ២០២០ម្សិលមិញនៅលើកំណាត់ផ្លូវជាតិលេខ៥ចិត្តល្អគីឡូម៉ែត្រលេខ 45 នឹង 46ស្ថិតនៅក្នុងភូមិចំការស្វាយឃុំសេដ្ឋីស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។សេចក្តីរាយការណ៍ពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខកំពង់ចាម.3A.91.33 បើកបរដោយឈ្មោះ ម៉ៅសុខមី ភេទប្រុស អាយុ៣៤ឆ្នាំមានទីលំនៅក្នុងភូមិអូតាប៉ោង ឃុំអូតាប៉ោង ស្រុកបាកានខេត្តពោធិសាត់ បើកបរក្នុងទឹសដៅពីត្បូងទៅជើងទុសដៅស្របនិងម៉ូតូ ។



សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងទៀតថាអ្នកបើករថយន្តមកដល់កន្លែងចំណុចកើតហេតុបានឡើងវ៉ាជែងម៉ូតូក្នុងថ៊ស្ថានភាពផ្លូងជាតិកំពង់ស្ថាបនាបណ្តាលអោយអ្នកជិះម៉ូតូដួលនិងអ្នករួមដំណើរជិះពីក្រោយខ្ទាត់ចូលកង់រថយន្តផ្នែកខាងក្រោយកង់ខាងស្តាំបណ្តាលអោយស្លាប់ភ្លាមៗ ។សមត្ថកិច្ចបានអោយដឹងទៀតថាជនរងគ្រោះលាប់មានឈ្មោះ នាងគន្ធា ភេទស្រី អាយុ២៨ឆ្នាំ មានទីលំក្នុងភូមិតាង៉ូវ សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ និងអ្នកបើកបរម៉ូតូរងរបួសផងដែរ ។



ក្រោយពេលកើតហេតុសមត្ថកិច្ចអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនអ្នកបើកបររួមនិងរថយន្តនាំយកមកអធិការធ្វើការសាកសួនិងបញ្ជូនបន្តមកការរិតាលយ័ចរាចរផ្លូវគោកខេត្តចាតការបន្តតាមនិតិវិធី ។ដោយឡែអ្នកស្លាប់ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញ្ញាតិនាំយកទៅលំនៅឋានរៀបចំធ្វើបុណ្យតាមប្រពៃណី និងអ្នករងរបួសបញ្ជូនទៅសង្គ្រោះងដែរ ៕