About Me

header ads

ស្លាប់ម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក នៅស្រុកកណ្ដៀង

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានធ្លាក់ទឹកស្លាប់បាត់បង់ជីវិត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក ខណៈកំពុងធ្វើដំណើរច្រាស់ទិសដៅគ្នា ។


 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកខាងលើកើតឡើង នៅវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០២០ នៅក្នុងទឹកស្ទឹងត្រង់ចំណុចច្រកែងស្រោង ស្ថិតនៅភូមិសំរោង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

 មន្ត្រីនគរបាលស្រុកកណ្ដៀងបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ សាំង ផេង ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ។ ចំណែកភាគីបង្កឈ្មោះ ព្រំ គឺ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកូនក្រាយ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។


 មន្រ្តីនគរបាលស្រុកដដែលបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកបណ្ដាលឲ្យបុរសម្នាក់ស្លាប់នេះ បច្ចុប្បន្ន វត្ថុតាងកាណូតត្រូវបានសមត្ថកិច្ចរក្សាទុកជាបណ្ដោះអាសន្ន។ ចំណែកសពធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ដោយឡែកជនសង្ស័យជាអ្នកបង្កត្រូវបានឃាត់ខ្លួន ។

 គួររំលឹកផងដែរថា កាលពីយប់ថ្ងៃទី៣០ ខែឆ្នាំដដែល នៅតាមប្រឡាយទឹក  ស្ថិតនៅភូមិទី-១ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកមួយបានកើតឡើងផងដែរ រវាងកាណូត និងកាណូត ខណៈកំពុងធ្វើដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យស្រ្តី១នាក់ត្រូវនឹងស្លាបចាក់ធ្លាក់ទឹកស្លាប់ភ្លាមៗ ឯភាគីបង្កគេចបាត់ ៕ 



ដោយ÷ បុឹម ពិន