About Me

header ads

ស្ត្រីឈឺពោះឆ្លងទន្លេលោកអធិការស្រុកអូរយ៉ាដាវបានបញ្ជូនមកប្រសូតនៅមណ្ឌលសុខភាពដោយសុវត្ថភាព

ខេត្តរតនគិរី៖

ដើម្បីរួមគិត.រួមធ្វើ.រួមទទួលខុសត្រូវ ដើម្បីសង្គម និងបំរើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយមានការស្នើសុំលោកអនុភូមិភិ ឃុំសេសានរួចមកលោកអធិការស្រុកអូរយ៉ាដាវបានជួយដឹកស្ត្រីឈឺពោះឆ្លងទន្លេនៅមណ្ឌលសុខភាពឃុំសោមធំ ស្រុកអូរយ៉ាដាវបានដោយសុវត្ថភាព។ការជួយសង្គ្រោះបញ្ជូនស្រ្តីឈឺពោះឆ្លងទន្លេនោះលោកវរ:សេនីយ៍ឯកសូយ សំណាងអធិការស្រុកអូរយ៉ាដាវបានដឹកនាំកម្លាំងធ្វើឡើងនៅវេលាម៉ោង៦.០០នាទីព្រឹកថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២០នៅភូមិភិឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។




ក្នុងសកម្មភាពមនុស្សធម៌នោះលោក វរ:សេនីយ៍ឯក សូយ សំណាង អធិការនគរបាលស្រុក អូរយ៉ាដាវរួមនិងលោកពលបាលឯក ហែម រដ្ឋា បានជួយដឹកស្ត្រីឈឺពោះឆ្លងទន្លេ ឈ្មោះ ក្លាន ហ្យើញ អាយុ ៣១ឆ្នាំ រស់នៅភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីឱ្យមកមណ្ឌលសុខភាពឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីប្រកបដោយសុវត្តិភាពផងដែរ៕