About Me

header ads

អាជ្ញាធរមូលដ្ឋានរៀបចំធ្វើផ្លូវបេតុង ដើម្បីងាយស្រួលធ្វើដំណើរ ស្រាប់ពលរដ្ឋមួយចំនួន បោះបង្គោលរបងលើផ្លូវ មិនឱ្យឈូសឆាយ

  ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលមានផ្ទះរស់នៅតាមផ្លូវលំ១កន្លែង ស្ថិតនៅ ក្នុងភូមិអូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខំតែសប្បាយរីករាយ ខណ:ទទួលដំណឹងថា អាជ្ញាធរ មូលដ្ឋាននឹងរៀបចំធ្វើផ្លូវបេតុងឱ្យស្រួលធ្វើដំណើរទាំងអស់គ្នា លុះក្រោយបន្តិចមក ស្រាប់តែឃើញ ប្រជាបលរដ្ឋមួយចំនួនដាំបង្គោលរបងនៅលើផ្លូវទៅវិញ ដោយខំប្រឹងតវ៉ាជជែកយកឈ្នះមិនព្រមឱ្យ ធ្វើផ្លូវប៉ះក្បាលដីរបស់ខ្លួន ។ 



  ហេតុការណ៍ដែលប្រជាពលរដ្ឋយកបង្គោលរបងថ្ម ទៅបោះនៅលើចិញ្ចើមផ្លូវ មិនអនុញ្ញាតិឱ្យ អាជ្ញាធរធ្វើផ្លូវបេតុងជូនប្រើប្រាស់នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅជាប់នឹងផ្លូវក្រាលកៅស៊ូ ក្នុងភូមិអូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ 



  ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ដោយសង្កេតឃើញប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិខាងលើ មានការលំបាកធ្វើដំណើរចេញចូល ជាពិសេសនៅរដូវវស្សា ទើបអាជ្ញាធរភូមិ បានដាក់ សំណើរសុំទៅខាងអាជ្ញាធរសង្កាត់ ដើម្បីឱ្យរៀបចំឈូសឆាយធ្វើផ្លូវបេតុង សម្រាប់ងាយស្រួលធ្វើដំណើរចេញចូលទៅផ្ទះរបស់ខ្លួន ។ ប្រភពបន្តទៀតថា គ្រាន់តែលេចឮដំណឹងថា អាជ្ញាធរមូលដ្ឋាន នឹងរៀបចំធ្វើផ្លូវជូនពួកគាត់ ដែលមានផ្ទះនៅផ្នែកខាងក្រោយឆាប់ៗនេះ ស្រាប់តែមានបុរសម្នាក់ ឈ្មោះ ខ្លឹម សារ៉ាត់ អាយុ៦៥ឆ្នាំ ប្រពន្ធ ឈ្មោះ ផាន អាយុ៥៩ឆ្នាំ បានយកបង្គោលរបងថ្មទៅបោះនៅលើផ្លូវ បណ្តាលឱ្យមានការរិះគន់ពីប្រជាពលរដ្ឋយ៉ាងខ្លាំង ។ ចំណែកផ្លូវនៅខាងក្រោយវិញ ត្រូវ បានបុរសម្នាក់ ឈ្មោះ រិទ្ធ ប្រពន្ធ ឈ្មោះ តក់ រី បានយកបង្គោលរបងថ្មបិទផ្លូវជិត មិនអាចឱ្យអាជ្ញាធរធ្វើផ្លូវកើតនោះឡើយ ។ ដូច្នេះ ពួកគាត់ម្នាក់ៗ ដែលរស់នៅផ្នែកខាងក្រោយពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ខណ:អាជ្ញាធររៀបចំធ្វើផ្លូវបេតុង សម្រាប់ឱ្យធ្វើដំណើរស្រួលទាំងអស់គ្នាហើយ បែរ ជាមានអ្នកគិតឃើញប្លែកៗទៅវិញ ។ 



  ពាក់ព័ន្ធនឹងបញ្ហានេះ លោក ប៉ក់ សំអឿន អតីតមេភូមិអូរស្ងួត បានរៀបរាប់ឱ្យដឹងថា ៖ ដីផ្លូវខាងលើ គឺលោកបានសុំម្ចាស់ដីឱ្យប្រគល់ជូនរដ្ឋម្ខាងចំនួន៤ម៉ែត្រ សរុបទៅគឺ៨ម៉ែត្រ ហើយក៏នាំគ្នា ធ្វើដំណើរអស់រយ:ពេល១០ឆ្នាំមកហើយដែរ ដោយមិនមានការធ្វើរបងហ៊ុព័ទ្ធ ឬបិទដូចពេលនេះទេ ។ លោកបន្តទៀតថា ប៉ុន្តែរហូតមកដល់ពេលនេះ គ្រាន់តែឮដំណឹងថា អាជ្ញាធររៀបចំធ្វើផ្លូវបេតុង ប្រហែលជាមានអ្នកចាក់ចុចដល់ម្ចាស់ដី ទើបនាំគ្នាជីកដាំបង្គោលបង្ខិតចូលទៅលើដីផ្លូវទៅវិញ ។ 



  ចំណែកលោក ឆៀ ហឿន មេភូមិអូរស្ងួត ទើបឡើងកាន់តំណែងថ្មី បានឱ្យដឹងកាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះដែរថា កាលពីព្រឹកម៉ិញ ខាងអាជ្ញាធរសង្កាត់ ចុះទៅធ្វើការដោះស្រាយរួចរាល់អស់ហើយ ដោយខាងម្ចាស់ដី សម្រេចប្រគល់ដីផ្នែកខាងលិច២ម៉ែត្រ និងផ្នែកខាងកើតផ្លូវ៣ម៉ែត្រ ដើម្បីឱ្យអាជ្ញាធររៀបចំឈូសឆាយធ្វើផ្លូវបេតុងជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិ ខាងលើងាយស្រួលធ្វើដំណើរ ។ ចំណែកដីផ្លូវផ្នែកខាងក្រោយ ដែលត្រូវគេហ៊ុរបងលួស ខាងលោក នឹងឱ្យគេរើចេញ ពេលដែលអាជ្ញាធរ ត្រូវការដីធ្វើផ្លូវនៅថ្ងៃខាងមុខ ៕ 


ដោយ ៖ នីយ៉ា