About Me

header ads

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ: បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯណាមន្ទីពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូបញ្ច្រាសទិសដៅគ្នាបុកពេញទំហឹង កាលពីវេលាម៉ោង១០ និង ៤០ នាទីយប់ថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០២០ នៅចំណុចក្បែរអធិការខណ្ឌទួលគោក តាមបណ្ដោយផ្លូវ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោករាជធានីភ្នំពេញ។សពជនរងគ្រោះមានឈ្មោះ ផេង ធារដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧អា ផ្លូវ២៧២ ភូមិ៦ សង្កាត់ផ្សារដើម គរ ខណ្ឌទួលគោក។


យាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ pcx មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1HN-7007ចូលទៅទិញសាច់ក្លែមនៅហាង១០៣ក្បែរកន្លែងកើតហេតុ លុះទិញរួចរាល់រួចក៏បានបើកម៉ូតូចេញមកវិញដោយធ្វើដំណើរតាមបណ្តោយផ្លូវ ២៦១ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកកាហ្វេពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GP-1032ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូងក្នុងល្បឿនលឿនបានជ្រុលទៅបុកជាមួយម៉ូតូ pcx ពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូ pcx ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកភាគពីរខាងម៉ូតូកាហ្វេបានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕