About Me

header ads

យុវជនម្នាក់តូចចិត្តនិងឪពុកម្តាយបណ្តេញចេញពីផ្ទះក៍សម្រេចធ្វើអត្តឃាត់ចងកសម្លាប់ខ្លួន

កំពង់ឆ្នាំង: យុវជនម្នាក់តូចចិត្តនិងឪពុកម្តាយបណ្តេញចេញពីផ្ទះក៍សម្រេចធ្វើអត្តឃាត់ចងកសម្លាប់ខ្លួនឯងតែម្តង។ ហេតុការគួឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១និង១៥នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ ម៉ន នាង ភេទប្រុស អាយុ ២០ឆ្នាំ មានម្តាយឈ្មោះ ញ៉ែម មាន អាយុ៤៦ឆ្នាំ ឪពុកឈ្មោះ សម នីម រស់នៅភូមិបឹងស្ទេង ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាជនរងគ្រោះដែលធ្វើអត្តឃាត (ចងក) សម្លាប់ខ្លួននៅចំណុចស្ដុកគ្រាល ស្ថិតនៅក្នុងភូមិ ឃុំ ស្រុក កើតហេតុខាងលើនេះ មូលហេតុខឹងម្តាយឪពុក សាច់ញ្ញាតិបណ្តេញចេញពីផ្ទះ ៕