រថយន្តដឹកជ្រូកមួយគ្រឿងបានក្រឡាប់ ខណ:បើកចុះចំណោតពីលើផ្លូវភ្នំហាន់ជ័យ

មានករណីរថយន្តដឹកជ្រូកមួយគ្រឿងបានក្រឡាប់  ខណ:បើកចុះចំណោតពីលើផ្លូវភ្នំហាន់ជ័យ  ស្រុកកំពង់សៀម  ដែលបង្កតៃកុងរថយន្តរងរបួសស្រាល  និងសត្វជ្រូកក្នុងទ្រុងរថយន្តងាប់ជាច្រើនផង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩ព្រឹក  ថ្ងៃទី៩  ខែធ្នូ  ឆ្នាំ ២០២០  នៅចំណុចផ្លូវចុះចំណោតពីលើភ្នំហាន់ជ័យ  ស្ថិតក្នុងឃុំហាន់ជ័យ  ស្រុកកំពង់សៀម  ខេត្តកំពង់ចាម  ក្នុងករណីនេះដែរ  មានឡានដឹកជ្រូកមួយគ្រឿង  ម៉ាកហ៊ីយ៉ាន់ដាយ  ពណ៍ស  ពាក់ស្លាកលេខ  ព្រះសីហនុ  3A-1473 ។ បើតាមពលរដ្ឋនៅក្បែរនោះបានឲ្យដឹងថា  រថយន្តរងគ្រោះ មានគ្នាបីនាក់  ទាំងតៃកុងរថយន្ត  មកដល់ចំណុចកើតហេតុ ខាងលើស្រាប់តែកាច់ចង្កូតជ្រុល  បានបណ្តាលឲ្យរថយន្តក្រឡាប់នៅមុខសាលាវិទ្យាល័យឈីនលានហាន់ជ័យ  បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ។ គួបញ្ជាក់ផងដែរថា  រថយន្តនេះ  បាន ដឹកជ្រូកសរុប១២៤ក្បាល  បានបង្កឲ្យជ្រូកងាប់ប្រមាណជាង១០ក្បាល។ ក្រោយហេតុការណ៍ភ្លាមៗ  កម្លាំងសមត្ថកិច្ច នគរបាល ឃុំហាន់ជ័យ  ស្រុកកំពង់សៀម  បានចុះធ្វើជួយសម្រូបសម្រួល ចរាចរណ៍  និងបានជួយស្ទួយរថយន្តចេញ ៕