About Me

header ads

អតីតមន្រ្ដីដឺបេម្នាក់សមត្ថកិច្ចតាមចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀនរកឃើញឈើយ៉ាងច្រើននៅក្នុងផ្ទះ

ខេត្តរតនគិរី៖ អតីតមន្ត្ដ្រីដឺបេយោធាម្នាក់ត្រូវបានកម្លាំងប៉ូលីសនៃស្នងការនគបាលខេត្ដធ្វើការឃាត់ខ្លួនពាកព័ន្ធនិងឆែកឆេទៅរកឃើញឈើប្រណិតជាច្រើនទៀតផងដែរ។


ការឃាត់ខ្លួននេះសមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២០នៅចំណុចភូមិអូររមៀតសង្កាត់ឡាបានសៀកក្រុងបានលុងខេត្ដរតនគិរី។


ប្រភពពសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបាននោះមានឈ្មោះវង្ស វ៉ាហៅប្រុសជនជាតិខ្មែរអាយុ៤០ឆ្នាំមានទីលំភូមិ.សង្កាត់ខាងលើ។


 ប្រភពបន្តថាកាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២០បន្លងទៅកម្លាំងប៉ូលីសបានចុះទៅបង្រ្កាបទីតាំងប្រើប្រាស់សារធាតុញៀងមួយកន្លែងនៅត្រង់ចំណុចសាលារៀនហេងលាងចាស់ស្ថិតក្នុងភូមិសាស្រ្តក្រុងបានលុង។


ហើយក៏បានឆែកឆេរកឃើញនិងរឹបអូសវត្ថុតាងមួយចំនួនរួមមានថ្នាំញៀនមួយថងធំម៉ូម៉ាកZOOMERមួយគ្រឿងទូរស័ព្ទដៃមួយគ្រឿងនិងឈានដល់ធ្វើការឃាត់ខ្លួនយុវជនម្នាក់ឈ្មោះវាំងចាន់សុវណ្ណហៅក្ដឹបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តដើម្បីសាកសួរ។


 ក្រោយពីធ្វើការសាកសួរទៅនៅចំពោះមុខមខសមត្ថកិច្ចជំនាញជនសង្ស័យនោះបានឆ្លើយសារភាពថាការជួញដូរសារធាតុញៀនកន្លងមកគឺបានជាប់ពាក់ព័ន្ធមនុស្សមួយចំនួនផ្សេងទៀត។


ប្រភពបន្តទៀតថាក្រោយពីសាកនៅថ្ងៃទី៣០ខែវិច្ឆិកានោះក៏បានសហកាជាមួយតុលាការហើយនាំកម្លាំងទៅឡោមព័ទ្ទផ្ទះឈ្មោះវង្ស វ៉ាហៅប្រុសមួយកន្លែងទៀតដើម្បីត្រួតពិនិត្យ។


ប៉ុន្ដែខណៈដែលសមត្ថកិច្ចឡោមព័ទ្ធនោះម្ចាស់ផ្ទះគេបានចាក់សោរទ្វារបងពីខាងក្រៅ។ហើយសមត្ថកិច្ចបានសម្រេចកាត់សោចូលទៅខាងក្នុងផ្ទះហើយបានរកឃើញគំនរឈើជាច្រើនដុំនិងគ្រឿងញៀនចំនួនពីរថងតូច.សម្ភារសម្រាប់ច្រកថ្នាំមួយចំនួន.ខ្នោះដៃមួយ.កាំបិតស្នៀតមួយកាំបិតដងវែងមួយ.ដំបងពីរកំណាត់ចំនួនពីរផងដែរ។

ក្រោយពីធ្វើការឆែកឆេរួចរាល់វត្ថុតាងទាំងអស់នោះត្រូវបានរឹបអូសហើយបាននាំខ្លួនម្ចាស់ផ្ទះម្នាក់ឈ្នោះវង្ស វ៉ាហៅប្រុសនោះទៅកាន់ស្នងការដ្ឋានសួរនាំបន្ត។

លោកលាងអុីមនាយការិយាល័យនៃស្នងការដ្ឋាននគរបាលខេត្ដរតនគិរីកាលពីរសៀលថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២០បានប្រាប់ថាករណីឃាត់ខ្លួនជនសង្ស័យដែលមានឈ្មោះដូចខាងលើកំពុងសាកសួរបន្ដតាមនិតិវិធី។

លោកបន្ថែមថាក្រោយពីសាកសួរធ្វើកំណត់ហេតុរួចលោកនិងកសាងសំណុំរឿងបញ្ជូនខ្លួនរួមនិងវត្ដុតាងដែលពាក់ព័ន្ធទៅសាលាដំបូងខេត្តដើម្បីចាក់ការបន្តតាមផ្លូវច្បាប់៕

(ផង់វិន)