About Me

header ads

សិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលសេចក្តីណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក នៅរដ្ឋបាលរាជធានី ខេត្ត

នាព្រឹក ថ្ងៃ ទី៣០  ខែវិច្ឆិកា  ឆ្នាំ ២០២០  នៅ សាលា ខេត្ត កំពង់ចាម សិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលសេចក្តីណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក  នៅរដ្ឋបាលរាជធានី ខេត្ត  ក្រោមអធិបតីភាពរបស់ ឯកឧត្តម សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការ គណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន  ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងរាជធានី-ខេត្ត មន្ត្រីសាធារណការ និងដឹកជញ្ជូន ទាំង២៥ រាជធានី-ខេត្ត លោកអភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ឯកឧត្តម កែវ  នាឫទ្ធិ អភិបាល រង ខេត្ត  បានមានប្រសាសន៍ថា ដោយទទួលបានការជឿទុកចិត្តពីក្រុមការងារបច្ចេកទេសនៃក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ចាម ត្រូវបានជ្រើសរើស ជាខេត្តគោលដៅដំបូងក្នុងការអនុវត្តដំណើរការផ្តល់សេវាស្របតាមសេចក្តីណែនាំលេខ០៤៨ របស់ក្រសួង សាធារណការ និងដឹកជញ្ជូន ហើយចាប់ផ្តើមសាកល្បងអនុវត្តការផ្តល់សេវាកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។


ឯកឧត្តម សួន រចនា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន  បានថ្លែងថា ផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសុខសន្តិភាព និងស្ថេរភាពនយោបាយ ក្រោមការដឹកនាំ ប្រកបដោយឆន្ទៈនយោបាយច្បាស់លាស់ និងមុះមុតរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានជំរុញឱ្យការរៀបចំ និងអនុវត្តគោលការនយោបាយកំណែទម្រង់នានា ព្រមទាំង កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដំណើរការយ៉ាងល្អប្រសើរ និងសម្រេចបាននូវ សមិទ្ធផលសំខាន់ៗជាច្រើន។ឯកឧត្តម  សួន  រចនា  បាន បញ្ជាក់ ថា  បើពិនិត្យលើការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំដំបូង គិតចាប់ពីឆ្នាំ២០១០មករហូតដល់ចុង ឆ្នាំ២០២០ នេះ បានប្រើប្រាស់ពេលវេលាអស់១០ឆ្នាំហើយ ដែលក្នុងនោះវិស័យសាធារណការ និងដឹកជញ្ជូនត្រូវបានដាក់ឱ្យចូលរួមអនុវត្តនៅឆ្នាំ២០១៥។ ក្នុងរយៈពេល៥ ឆ្នាំនេះ ក្រសួងបានចូលរួមអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយ សម្រេបានសមិទ្ធផលមួយចំនួន គួរជាមោទនៈ ដែលរួមមានការផ្ទេរមុខងារ និងការរៀបចំលិខិត បទដ្ឋានបច្ចេកទេស ការបណ្តុះបណ្តាល សម្រាប់ការផ្តល់សេវាសាធាណៈនៅថ្នាក់ក្រោមជាតិ៕