About Me

header ads

ពលករខ្មែរត្រឡប់មកពីប្រទេសថៃ ចំនួន 40 នាក់ កំពុងធ្វើចត្តាឡីស័កតាមវិធានការរបស់ក្រសួងសុខាភិបាលនៅក្នុងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង: លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2020 នេះបានថ្លែងឲ្យក្រុមអ្នកសារព័ត៌មានយើងដឹងថា គិតត្រឹមថ្ងៃទី 27 ខែធ្នូឆ្នាំ 2020 នេះមន្ទីរសុខាភិបាល កំពុងគ្រប់គ្រងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ធ្វើចត្តាឡីស័កចំនួន 40 នាក់ ។ 


ក្នុងនោះចំនួន 37 នាក់ កំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌល កម្រិត2 សាលាគំរូក្រុងបាវិតក្នុងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងដោយឡែកចំនួន 3នាក់ទៀតធ្វើចត្តាឡីស័កតាមផ្ទះនៅ ក្នុងស្រុកបរិបូណ៌។


លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងក៏សូមអំពាវនាវផងដែរដល់ពលករទាំងអស់ ដែលត្រឡប់មកពីប្រទេសថៃ សូមចូលរួមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវទៅតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវី19 កុំឲ្យរាលដាលឆ្លងចូលក្នុងសហគមន៍យើង ។


ដោយឡែកលោកស៊ិនចាន់សារ៉េតប្រធានមណ្ឌលចត្តាឡីស័ក កម្រិត2 សាលាគំរូក្រុងបានអោយក្រុមអ្នកសារព័ត៌មានយើងឲ្យដឹងថា នៅក្នុងមណ្ឌល ចត្តាឡីស័កកម្រិត 2សាលាគំរូក្រុង គិតត្រឹមថ្ងៃទី 27 ខែធ្នូនេះ កំពុងគ្រប់គ្រងនិងព្យាបាលពលករដែលធ្វើចត្តាឡីស័កសរុប ចំនួន 36នាក់ ក្នុងនោះមានស្រី 7 នាក់ហើយក៏មានកុមារពីរនាក់ផងដែរ គឺប្រុសម្នាក់ស្រីម្នាក់ ។ប៉ុន្តែពលករទាំងអស់ខាងលើនេះពុំមែនជាពលករដែលមកពីខេត្តសាមុតសាខនប្រទេសថៃនោះទេ គឺមកពីខេត្តផ្សេងទៀតក្នុងប្រទេសថៃ។ 


ដោយឡែកមណ្ឌលចត្តាឡីស័កកម្រិតពីនេះមានបន្ទប់សរុបចំនួន 10 បន្ទប់ហើយក៏កំពុងរៀបចំបន្ទប់ថែម10ទៀត ដើម្បីត្រៀមទទួលអ្នកធ្វើចត្តាឡីស័ក ។


លោកប្រធានមណ្ឌលចត្តាឡីស័កបានបញ្ជាក់ឲ្យដឹងទៀតថា គ្រូពេទ្យដែលកំ  ពុង ប្រចាំការពិនិត្យនិងព្យាបាលអ្នកធ្វើចត្តាឡីស័កក្នុងមណ្ឌលសាលាគំរូក្រុងនេះសរុបមានចំនួន 3 ក្រុមដែលក្នុងមួយក្រុមមួយក្រុមមានពី 3នាក់ទៅ 4 នាក់ក្នុងនោះដែរ ក៏មានអ្នកស្ម័គ្រចិត្ត ដែលជាគ្រូពេទ្យចូលនិវត្តន៍ចំនួន 11 នាក់ផងដែរ។


ដោយឡែកចំពោះពលករដែលកំពុងធ្វើចត្តាឡីស័កនេះគឺបានធ្វើតេស្តអវិជ្ជមានម្ដងរួចហើយពីព្រំដែន ។ ដូច្នេះគម្រប់ 14 ថ្ងៃក្រុមគ្រូពេទ្យនឹងយកសំណាកទៅពិនិត្យជាលើកទី2ម្ដងទៀត បើពិនិត្យទៅអវិជ្ជមានកូវី19 នោះយើងនឹងអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅមូលដ្ឋានវិញ។ ប៉ុន្តែបើមាន វិជ្ជមានវីត 19 វិញនោះ យើងនឹងបន្តឲ្យពួកគាត់ធ្វើចត្តាឡីស័កយ៉ាងត្រឹមត្រូវនៅក្នុងមណ្ឌលនេះជាបន្តទៀត។


ដោយឡែកពលករ 2 នាក់ដែលកំពុងធ្វើចិត្តតែលេងសាក់នៅក្នុងមណ្ឌលសាលាគំរូក្រុងបានបញ្ជាក់ឲ្យដឹងថា ពួកគាត់មកស្នាក់នៅធ្វើចត្តាឡីស័កនេះពុំមានផលលំបាកអ្វីទេ គឺត្រូវបានរគ្រូពេទ្យឧបត្ថម្ភអាហារ3ពេលយ៉ាងត្រឹមត្រូវ ហើយក៏មានកន្លែងសម្រាក កន្លែងមុជទឹកនិងកន្លែងបត់ជើងបទដែលយ៉ាងត្រឹមត្រូវផងដែរ។

ពួកគាត់ក៏សូមថ្លែងអំណរគុណផងដែរដល់គ្រូពេទ្យក៏ដូចជាប្រមុខរាជរដ្ឋាភិបាលដែលបានជួយឧបត្ថម្ភថវិកាសម្រាប់ទិញអាហារដល់ពួកគាត់ ដែលកំពុងធ្វើចត្តាសក់តាមវិធានការក្រសួងសុខាភិបាល៕ 

ដោយសុក្ខារិន