About Me

header ads

រយៈពេលតែ 3 ថ្ងៃសមត្ថកិច្ចបង្ក្រាប 3ករណីឃាត់ខ្លួនមនុស្ស 5 នាក់រួមនិងវត្ថុតាងថ្នាំញៀន៩កញ្ចប់ធំ

ខេត្តកំពង់ឆ្នាំង: រយៈពេលត្រឹមតែ 3 ថ្ងៃសមត្ថកិច្ចនគបាមប្រឆាំគ្រឿងញៀនខេត្តកំពង់ឆ្នាំងបង្ក្រាប ករណីជួញដូរនិងចែកចាយថ្នាំញៀន3ករណីឃាត់ខ្លួនមនុស្ស 5 នាក់រួមនិងវត្ថុតាងថ្នាំញៀន ។


ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលផែនប្រឆាំងគ្រឿងញៀនលោកវរសេនីយ៍ឯក ហ៊ុលវាសនា បានឲ្យដឹងថាជនសង្ស័យក្នុងករណីជួញដូរនិងចែកចាយនៅសារញៀនរួមទាំងមនុស្ស៥នាក់រួមនឹងវត្ថុតាងត្រូវបានធ្វើការឃាត់ខ្លួននៅទីតាំង៣ផ្សេងគ្នានៅក្នុងខេត្តកំពង់ឆ្នាំង ។

នៅក្នុងកិច្ចប្រតិបត្តិការទាំងបីនិងឃាត់ខ្លួនបានជនសង្ស័យ 5 នាក់រួមនិងវត្ថុតាងខាងលើនេះសមត្ថកិច្ចបានរាយការណ៍ជូនលោកស្នងការនគបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោ ខូវលី  និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងលោក អ៉ិតសុធា ដើម្បីយកមកបង្ហាញមុខជាសាធារណះផងដែរ ។


ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទួលខេត្តតាកែវឆាន់គ្រឿងញៀនបានឲ្យដឹងថាករណីទី 1 វេលាម៉ោង 5និង 30 នាទីថ្ងៃទី 30 នៅចំណុចភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួនអ្នកសង់គំនិតជួញដូរយកការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន 2 នាក់ ១ ឈ្មោះ រឿងមនោ ភេទប្រុសអាយុ 26 ឆ្នាំមុខរបរមិនពិតប្រាកដ ។

២ ឈ្មោះ ចាន់ផល្លា ភេទប្រុសអាយុ 25 ឆ្នាំមុខរបរមិនពិតប្រាកដអ្នកទាំងពីររស់នៅក្នុងភូមិសំរោងសង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។

ក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចដកខូចទូរសព្ទដៃមួយគ្រឿងបាឡាស្មាច់មួយគ្រឿងដាវ 1 ដើមនិងឧបករណ៍បម្រើដល់ការជក់មួយចំនួន ។

ករណីទី 2  នៅវេលា ម៉ោង 5 និង 10 នាទីថ្ងៃទី 1 ធ្នូ 2020សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចភូមិកំពង់ត្រឡាចក្រោមឃុំលង្វែកស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងឈ្មោះសានចិត្ត ប្រុសអាយុ 26 ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិវត្តពោធ៍ឃុំវាំងចាស់ស្រុកឧដ្ដុង្គខេត្តកំពង់ស្ពឺ ។

នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានធ្វើការដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)១កញ្ចប់ទូរសព្ទដៃមួយគ្រឿងម៉ូតូមួយគ្រឿង ។

ករណីទី 3 នៅវេលាម៉ោង 2 និង 25 នាទីថ្ងៃទី 2 ធ្នូ 2020 នៅចំណុចភូមិប្រាក់កណ្តាលឃុំវិហារហ្លួងស្រុកពញាឮខេត្តកណ្ដាលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ 2 នាក់ជួញដូរចែកចាយគ្រឿងញៀនខុសច្បាប់ ។


១ឈ្មោះស្រេងវិធីជាតិប្រុសអាយុ 37 ឆ្នាំមានមុខរបរមិនពិតប្រាកដរស់នៅភូមិកណ្តាលឃុំវិហារហ្លួងស្រុកពញាឮខេត្តកណ្ដាលជាអ្នកជួញដូរថ្នាំញៀន។

ទី២ឈ្មោះ វនវិសាល ភេទប្រុសអាយុ 25 ឆ្នាំនាងមុខរបរមិនពិតប្រាកដរស់នៅភូមិតាជាល ឃុំវាំងចាស់ស្រុកឧដុង្គខេត្តកំពង់ស្ពឺ។

ក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន 8 កញ្ចប់ធំឧបករណ៍បម្រើដល់ឆ្នាំយើងមួយចំនួនផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង 5 នាក់រួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធីផងដែរ 

៕ដោយសុក្ខារិន