About Me

header ads

បទល្មើសនេសាទប្រឺស100 រាប់រយខ្សែពេញទន្លេសមត្ថកិច្ចជលផលថាទាល់តែប្រើប្រាស់កម្លាំងធំ សហការខេត្តទាំង 3 និងថ្នាក់កណ្តាលទើបបង្ក្រាបបាន

ខេត្តកំពង់ឆ្នាំង :​ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ កៀនឃ្លាំង ឃុំអំពិលទឹក និងភូមិលង្វែកក្រោម ឃុំលង្វែក ស្រុកកំពង់ត្រឡាច នៅល្ងាចថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2020 ម្សិលមិញបានឲ្យក្រុមអ្នកយកព័ត៌មានយើងដឹងថា បទល្មើសលបប្រឺស100 ខាងលើនេះបានកើតឡើងជាងមួយខែហើយគ្រាដែលរដូវត្រីត្រូវ ដែលបានដាក់រាប់រយខ្សែពាសពេញទន្លេ នៅចំណុចខាងលើនេះ ធ្វើឱ្យស្ទះដល់ការធ្វើចរាចរណ៍តាមផ្លូវទឹក។ 


ពួកប្រជាពលរដ្ឋ សំណូមពរដល់សមត្ថកិច្ចជលផលគ្រប់ជាន់ថ្នាក់មេត្តាជួយបង្ក្រាបឲ្យមានប្រសិទ្ធភាពផងចុះ ។ ព្រោះបទល្មើសខាងលើនេះ ក្រៅពីស្ទះដល់ការធ្វើចរាចរណ៍តាមផ្លូវទឹក ក៏ធ្វើឲ្យបាត់បង់ធនធានជលផលយ៉ាងធ្ងន់ធ្ងរផងដែរព្រោះជាឧបករណ៍ល្មើសច្បាប់ដែលជលផលហាមឃាត់។


ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា បទល្មើសនេះត្រូវបានគេដាក់ពន្លិចទឹកដល់បាតទន្លេដោយប្រើយុតថ្ការសង្កត់ ពីលើពន្លិច ចាប់ត្រីនៅក្នុងបាតទន្លេដែលក្នុងមួយថ្ងៃៗក្នុងលបមួយខ្សែ គេអាចចាប់បានត្រី ពី 200 ទៅ 300 kg ។


ទាក់ទងនឹងបទល្មើសខាងលើនេះលោកឃឹមឡុង នាយផ្នែកជលផកំពង់ប្រាសាទនៅព្រឹកថ្ងៃទី 29 ខែធ្នូនេះ បានបញ្ជាក់ឲ្យដឹងថា ពិតជាមានបទល្មើសនៅចំណុចខាងលើនេះមែន ប៉ុន្តែកម្លាំងសមត្ថកិច្ចនៅក្នុងផ្នែករបស់លោកមានចំនួនតិចតួវមិនអាចចុះបង្ក្រាបបាន ។


 កន្លងមកពេលចុះបង្ក្រាបម្ដងៗ អ្នកប្រព្រឹត្តបទល្មើស មានរាប់សិបទូកបានមក តវ៉ានឹងជេរសមត្ថកិច្ច ដែលធ្វើឱ្យយើងជួបលំបាក  ក្នុងការបង្ក្រាប។ដោយឡែក លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងវិញ នៅព្រឹកថ្ងៃទី 29 ធ្នូនេះ ក៏បានបញ្ជាក់ឲ្យដឹងថាបទល្មើសខាងលើនេះ លោកបានរាយការណ៍ ទៅថ្នាក់កណ្តាលរួចហើយដោយបានស្នើសុំកម្លាំងពីរដ្ឋបាលជលផលថ្នាក់កណ្ដាល ដើម្បីសហការជាមួយសមត្ថកិច្ចលជលផលទាំងបីខេត្តដែលមានប្រទល់ព្រំប្រទល់ជាប់គ្នាផងដែរ គឺកំពង់ចាម  កណ្ដាល  និងខេត្តកំពង់ឆ្នាំង ទើបអាចបង្ក្រាបបាន៕  



ដោយសុក្ខារិន