About Me

header ads

រថយន្តFORDបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវបន្តទៅបុកផ្ទះប្រជាពលរដ្ឋរងការខូចខាត

ភ្នំពេញ​៖​ 

រថយន្តម៉ាកFORDមួយគ្រឿងបេីកបរក្នុងល្បឿនលឿនរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ហេីយរថយន្តមិនទាន់អស់ល្បឿនក៏បន្តទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១យប់​ ថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ នៅតាមបណ្តោយផ្លូវលេខ២៧១​កែងផ្លូវ៤៣២​ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ​ខណ្ឌចំការមន​។ 

តា​មប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកFORD ពណ៌ត្រេអ៉ី​ ពាក់ស្លាកលេខខេមរភូមិន្ទ​ 04​ 2-4761​  ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៧១​ ក្នុងទិសដៅពីត្បូអទៅជេីងក្នុងល្បឿនលឿនខណះមកដល់ចំណុចកេីតហេតុក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលមួយកង់​ ។ ប្រភពដដែលបានបន្តថា​ បន្ទាប់រថយន្តនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងមិនមានមនុស្សរងរបួស។ 



ក្រោយកេីតហេតុរថយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕