About Me

header ads

ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំងលោកអ៊ិត សុធា ដឹកនាំកម្លាំងចុះធ្វើកាពិនិត្យណែនាំប្រជានេសាទ កុំឲ្យប្រព្រឹត្តបទល្មើសនេសាទ

កំពង់ឆ្នាំង៖ របាំរាំងភ្ជិតព្រែកជាច្រើនកន្លែងត្រូវបានក្រុមអ្នកនេសាទដាក់កាត់ព្រែក ប្រើឧបករណ៍សាច់អួនក្រឡាញឹកនិងស្បៃមុង ធ្វើជារបាំងចាប់យកត្រីគ្រប់ប្រភេទ កំណត់ ជាច្រើន ក្នុងភូមិសាស្ត្រព្រែកយួន និងព្រែកផ្សេងៗទៀតដែលស្ថិតក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។ ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ឆ្នាំងលោក អ៊ិត សុធា បានដឹកនាំកម្លាំងចុះពិនិត្យបទល្មើសនេសាទទាំងអស់នេះត្រូវគេមើលឃើញថាបានធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញផងដែរ ។


ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងលោក អ៊ិត សុធា បានអោយដឹងតាមរយះទូរស័ព្ទនៅវេលាម៉ោង 09:48 ថ្ងៃទី 26 វិច្ឆិកា 2020នេះថាលោកបានដឹកនាំកម្លាំងចុះត្រួតពិនិត្យមើលការនេសាទរបស់ប្រជាពលរដ្ឋដែលបានដាក់របាំងរាំងភ្ជិតព្រែកនៅតាមបណ្តាព្រែកមួយចំនួននៅក្នុងស្រុកជលគីរីដោយបានធ្វើរុះរើចេញនិងបានការណែនាំប្រជានេសាទទាំងអស់ កុំដាក់សាច់អួនក្រឡាញឹកនិង ស្បៃមុង ហើយសូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដើម្បីចាប់យកត្រី ដែលធ្វើឲ្យប៉ះពាល់ដល់ត្រីចម្រុះល្អិតៗដែលអាចនឹងប្រឈមដាច់ពូជនិងបានចាក់លែងត្រីចម្រុះគ្រប់ប្រភេទចូលទៅក្នុងទន្លេវិញផងដែរ ។



នៅក្នុងដំណើរចុះពិនិត្យបទល្មើសនេះផងដែរ ព្រះរាជ អាជ្ញា សាលាដំបូងខេត្តកំពង់ឆ្នាំងលោក អ៊ិត សុធា បានធ្វើការអំពាវនាវដ៍ទទូចដល់បងប្អូនប្រជានេសាទទាំងអស់ដែលរសនៅតាមដងទន្លេសូមកុំអោយធ្វើការនេសាទនូវឧបករណ៍ណាដែលច្បាប់ស្ដីពីជលផលបានហាមឃាត់ព្រោះវាធ្វើអោយអស់ត្រីនៅក្នុងបឹងទន្លេសាបវិនាសបាត់បង់ និងមួយវិញទៀតបងប្អូននិងអាចត្រូវប្រឈមនៅចំពោះមុខច្បាប់ទៀតដូចនេះសូមចូលរួមថែរក្សានិរន្តរភាពធន់ធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕