បុរសម្នាក់បានធ្វើអត្តឃាតចង ក សម្លាប់ខ្លួន នៅចំណុចបង្កាន់ដៃមុខបន្ទប់ទឹកលើផ្ទះរបស់ខ្លួន

នៅថ្ងៃទី១៦.១១.២០២០ វេលាម៉ោង១៣.៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលកោះសូទិន បានទទួលព័ត៌មានពីលោកឌឿន គឹមសាន មេភូមិទី៨ថាៈ មានមនុស្សធ្វើអត្តឃាតចង ក សម្លាប់ខ្លួន នៅចំណុចបង្កាន់ដៃមុខបន្ទប់ទឹកលើផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញនៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះសូទិន ចុះដល់កន្លែងកើតហេតុ ដឹកនាំដោយលោកវរសេនីយ៍ទោ ជុន បុប្ផា អធិការរងទទួលការងារនគរបាលយុត្តិធម៌ ដើម្បីស្រាវជ្រាវករណីខាងលើនេះ។ សាកសពជនរងគ្រោះឈ្មោះមិន សាខុន ភេទប្រុស អាយុ៦៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ សពឈ្មោះ មិន សាខុន ជាសមាជិកសមាគមអតីតយុទ្ធជន(នគរបាលចូលនិវត្តន៍)  ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៦ ខែ១១ ឆ្នាំ២០២០ វេលាម៉ោងប្រហែល១២.៤០ នាទី ឈ្មោះមិន សាខុន ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកខ្សែនីឡុងពណ៌ខ្មៅ​ (ខ្សែចំណងគោ)ប្រវែង ៣១០ស.ម ចងបង្កាន់ដៃបន្ទប់ទឹកក្រោយផ្ទះរបស់ខ្លួន កម្ពស់ ៣២០ ស.ម ធ្វើអត្តឃាតចង ក សម្លាប់ខ្លួនឯង តែម្តង។ តាមការបញ្ជាក់ពីប្រពន្ធឈ្មោះផាត់ ម៉ៃយ៉ែម បានប្រាប់ថា ប្តីរបស់គាត់តែងតែចង់ធ្វើអត្តឃាតសម្លាប់ខ្លួនជាច្រើនសារមកហើយ ព្រោះតែគាត់មានជម្ងឺប្រចាំកាយរាំរ៉ៃ(ជម្ងឺទឹកនោមផ្អែម លើសសំពាធឈាម ធ្ងន់ធ្ងរ)។


សមត្ថកិច្ចយើង បានបង្កើតគណៈកម្មាធិការពិនិត្យសាកសព ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាឃុំ ពេទ្យមណ្ឌលសុខភាព និងលោកមេភូមិ។សាកសពឈ្មោះមិន សាខុន ត្រូវបានក្រុមគ្រួសារកាត់ខ្សែចំណង យកមកតំកល់នៅលើផ្ទះ។ ផ្អែកតាមការធ្វើកោសល្យវិច័យពិនិត្យសាកសព៖១.ផ្នែកក្បាលពុំមានស្លាកស្នាមអ្វីទេ ២.ផ្នែកកៈមានស្នាមទ្រុឌជាំ ចាប់ពីក្រោមទងត្រចៀកខាងស្តាំ ដល់កញ្ចឹងក ខាងឆ្វេងប្រវែង ៣០ស.ម  ទំហំ ១ ស.ម  ជម្រៅ០,៨ ស.ម។៣.ផ្នែកដងខ្លួន ពុំមានស្លាមស្នាមអ្វីទេ ៤.ផ្នែកអវៈយុវៈ ពុំមានស្លាកស្នាមអ្វីទេ។ ផ្អែកតាមការធ្វើកោសល្យវិច័្ឆយ ការសន្និដ្ឋានរបស់គ្រូពេទ្យ ការបំភ្លឺរបស់សាក្សី និងការបំភ្លឺរបស់ក្រុមគ្រួសារសព គណៈគម្មាធិការយើង សន្និដ្ឋានថាៈ សាកសពឈ្មោះមិន សាខុន ពិតជាធ្វើអត្តឃាតចង ក សម្លាប់ខ្លួន ស្លាប់ដោយខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ។ គណៈកម្មាធិការយើង បានប្រគល់សាកសព ឈ្មោះមិន សាខុន ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីជាតិខ្មែរ តាមបញ្ជាលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម។