About Me

header ads

លុចស៊ីស ២គ្រឿង បុកគ្នាយ៉ាងពេញទំហឹង តែសំណាងគ្មានគ្រោះថ្នាក់ដល់អ្នកបើកបរ

នៅវេលាម៉ោង ១១.១៥នាទីថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរកើតឡើង នៅចំណុចផ្លូវបំបែកមន្ទីរទំនាក់ទំនងព្រឹទ្ធសភា ស្ថិតក្នុងភូមិទី7 សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម រវាងរថយន្តម៉ាកលុចស៊ីស និងម៉ាកលុចស៊ីស តែសំណាងគ្មានគ្រោះថ្នាក់ដល់ជីវិតមនុស្ស ។



ប្រភពព័ត៌មាន ពីសមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍នេះ បង្កឡើង ដោយរថយន្តម៉ាកលុចស៊ីស RX.400H.ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 2B.7767 បើកបរដោយឈ្មោះ ចក់ ចំរ៉ុង ភេទប្រុស អាយុ ៣១ឆ្នាំ បច្ចុប្បន្ន នៅភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស បើកពីជើង ទៅត្បូង និងរថយន្តលុចស៊ីស RX.350 ពណ៌ស ពាក់ស្លាកលេខ នគរបាល .2.0339 បើកបរដោយឈ្មោះ ភួង ដាវី ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ដោយបើកពីលិចមកកើត  បណ្តាលអោយខូចខាតរថយន្តចំនួន ០២គ្រឿង កំរិតធ្ងន់ តែមិនបណ្តាលអោយរបួសដល់មនុស្សឡើយ ។ ប្រភពដដែល សន្និដ្ឋានថា 👉គរោះថ្នាក់ចរាចរនោះ មកពីអ្នកបើកបររថយន្ត RX400H មិនគោរពសិទ្ធិអាទិភាព ។



ក្រោយពេលកើតហេតុ ផ្នែកជំនាញ បានស្ទូចរថយន្តទាំងពីរ ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ជាបណ្តោះអាសន្ន ដើម្បី ចាត់ការតាមនីតិវិធី ៕