About Me

header ads

ប្រទះឃើញបុរសជនជាតិថៃម្នាក់ ចងក.អត្តឃាតនៅក្នុងបន្ទប់ផ្ទះជួលដោយមិនដឹងមូលហេតុ

ខេត្តប៉ៃលិន ៖ បន្ទាប់ពីម្ចាស់ផ្ទះបាត់ជនរងគ្រោះយូរ ដោយចាក់សោបន្ទប់ជាប់ហៅច្រើនដងមិនឆ្លើយ ដោយសង្ស័យមានរឿងអ្វីកើតឡើង ទើបម្ចាស់ផ្ទះសម្រេចគាស់សោទ្វារចូលមើល ស្រាប់តែប្រទះឃើញជនរងគ្រោះយកខ្សែវាំងននចងក.ភ្ជាប់នឹងបង្អួចស្លាប់បង្កឱ្យមានការឆោឡោភ្ញាក់ផ្អើលតែម្តង ។ តែគេមិនទាន់ដឹងថាមកពីមូលហេតុអ្វីនោះទេ ខណៈជនសង្ស័យស្នាក់នៅតែម្នាក់ឯង ដោយអ្នកខ្លះសង្ស័យថា ដោយសារចាញ់ល្បែង ខ្លះទៀតសង្ស័យមកពីមានវិបត្តិក្នុងគ្រួសារ ។


ហេតុការណ៍ប្រទះឃើញជនរងគ្រោះចងក.អត្តឃាតក្នុងបន្ទប់ជួលនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង ១០នាទីល្ងាច ថ្ងៃអង្គារ ០៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា  ឆ្នាំ ២០២០ នៅចំណុចបូរីម្កុដពេជ្រអាគារ F-15 ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ប្រភពព័ត៍មាន បានឱ្យដឹងថា ៖ សពជនរងគ្រោះ មានឈ្មោះ  វត្តឆាឡាក់ភុង សនចាន់   ភេទប្រុស  អាយុ៣២ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិខាងលើ ។ប្រភពបន្តថា ក្រោយទទួលបានព័ត៍មាន នគរបាលក៍ចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសពជនរងគ្រោះរង់ចាំខាងនគរបាលផ្នែកកោសល្យវិច្ច័យមកធ្វើកោសល្យវិច្ច័យឱ្យបានច្បាស់លាស់ រួចបញ្ជូនឱ្យទៅក្រុមគ្រួសារខាងថៃយកទៅធ្វើបុណ្យតាមប្រពៃណី ៕