About Me

header ads

មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងសហការជាមួយមន្ទីរវប្បធម៌ខេត្តនិងកម្លាំងចម្រុះក្នុងខេត្តកំពង់ឆ្នាំងចំធ្វើកសរបិទអាជីវកម្មហាងខារ៉ាអូខេរង្គសាលនិងទីកន្លែងកម្សាន្តផ្សេងៗ

ខេត្តកំពង់ឆ្នាំង:

មន្ទីទេសចរណ៍សហការជាមួយមន្ទីវប្បធម៌ខេត្តខេត្តកំពង់ឆ្នាំងរួមសមត្ថកិច្ចចម្រុះទៅរាមបណ្តាកន្លែងខាខារ៉ាអូខេសាលានានានៅក្នុងខេត្តកំពង់ឆ្នាំងដើម្បីធ្វើការការពារនិងទប់ស្កាត់ជំងឺកូវីដ19 ដែលបាននិងកំពុងធ្វើការផ្ទុះឡើងជាថ្មីម្តងទៀត ៕ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងលោក សេងសាលី បានឲ្យដឹងនៅថ្ងៃទី 11 វិច្ឆិកា 2020 នេះថាកិច្ចការខាងលើនេះមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានបានសហការជាមួយមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំងនិងកម្លាំងសមត្ថកិច្ចទាំង 3 ប្រភេទចុះបិទសេចក្តីជូនដំណឹងស្ដីពីការបិទទាំងស្រុងរាល់ការធ្វើអាជីវកម្មនូវបណ្ដាក្លិបខារ៉ាអូខេនិងរង្កសាលរោងភាពយន្ត រោងមហោស្រពនិងបណ្ដាទីកម្សាន្តផ្សេងៗដែលមានមនុស្សជួបជុំគ្នាច្រើន ។ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងលោក សេងលី បានឲ្យដឹងទៀតថាក្រោយពីសេចក្តីជូនដំណឹងដល់ម្ចាស់ខារ៉ាអូខេរួមនិងរង្កសាលទាំងនៅក្នុងខេត្តនិងតាមបណ្តាស្រុកផ្សេងៗត្រូវធ្វើកិច្ចសន្យាជាមួយនឹងជំនាញពាក់ព័ន្ធទាំងអស់ផងដែរ ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថាការបិទធ្វើអាជីវកម្មតាមហាងទាំងអស់នេះគឺធ្វើឡើងបន្ទាប់ពីទទួលបានការណែនាំពីក្រសួងទេសចរណ៍ក៏ដូចជាក្រសួងសុខាភិបាល គណៈបញ្ជាការឯកភាពខេត្តស្ដីពីការជំងឺកូវីដ19 ដែលបានផ្ទុះឡើងជាថ្មីម្ដងទៀតនឹងត្រូវបន្តបិទសកម្មភាពអាជីវកម្មរហូតដល់មានការជូនដំណឹងជាថ្មីផងដែរ ។ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានបញ្ជាក់សាជាថ្មីម្តងទៀតថាអាហារដ្ឋានដែលមានលក់ម្ហូបធម្មតាអាចបើកឱ្យលក់ដូរបានត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយទៅមានគម្លាតពីគ្នាមានសាប៊ូលាងដៃអាកុលនិងជែលជូនដល់ភ្ញៀវជាប្រចាំផងដែរអ្នកបម្រើក៏ដូចភ្ញៀវត្រូវពួកម៉ាស់ការពារជាដាច់ខាត ។




ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានធ្វើការអំពាវនាវដល់បងប្អូនអាជីវកម្មម្ចាស់ខារ៉ាអូខេក្លឹបកំសាន្ត បៀរហ្គាឌិន ឬក៏រមណីយដ្ឋានទាំងឡាយបិទអោយជាប់ដើម្បីធ្វើការទបើស្កាត់ការរីរាលដាលនៅជម្ងឺឹឆ្លងcovid.19ហើយរមណីយដ្ឋានទាំងឡាយសូមរក្សាអោយបាននូវវិធានសុវត្ថភាពនៅតាមបណ្តាសហគមន៍ទេសចរណ៍របស់ក្រសួងទេសចរណ៍ពាក់ម៉ាស បាញ់កំដៅ ហើយការអង្គុយត្រូវមានគំលាតពគ្នាពី១.៥០ម៉ែត្រទៅ 2ម៉ែត្រការធ្វើបែបនេះអាចបញ្ជៀសបានការឆ្លងនូវជំងឺកូវីដ19 នេះយើងត្រូវអនុវត្តគ្រប់គ្នាសុវត្ថិភាពរបស់យើងវាជាកាតព្វកិច្ចរបស់មន្ត្រីយើងទាំងអស់គ្នា ។គួរបញ្ជាក់ផងដែរថាចាប់ពីល្ងាចថ្ងៃទី 9 វិច្ឆិកា 2020 មន្ទីរទេសចរណ៍ខេត្តបានធ្វើការបិទខារ៉ាអូខេចំនួន 5ទីតាំង.ក្លឹបចំនួន 1កន្លែង .បៀរហ្គាឌិនចំនួន 3ទីតាំងហើយនៅល្ងាចថ្ងៃទី11វិច្ឆិកា2020នេះមន្ទីរទេសចរណ៍ខេត្តនឹងបន្តថាការជាមួយរដ្ឋបាលស្រុកកំពង់ត្រាចដើម្បីធ្វើការបិទខារ៉ាអូខេក្លឹបបៀហ្គាឌែនបន្តទៀតរហូតដល់មានការជូនដំណឹងជាថ្មីផងដែរ ៕