About Me

header ads

សមត្ថកិច្ចនគបាលប្រឆាំងការជួញដូរមនុស្សនិងកសរពារអនិតិជនឃាត់ខ្លួនជនសង្សយ័ម្នាក់តាមដីរបស់តុលាការាជធានី

ខេត្តកំពង់ឆ្នាំង: សមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការបស់តុលាការរាជធានីភ្នំពេញ ។


កិច្ចប្រតិបត្តិការនៅវេលាម៉ោង 12 និង 30 នាទីថ្ងៃទី១១ ខែ វិច្ឆិកា  ឆ្នាំ ២០២០ ដឹកនាំដោយស្នងការរងប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងលោកស្រីឧត្តមសេនីយ៍ត្រី មាស សុម៉ាលី  បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៧៩២ របស់ លោក លី សុខលេង ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បង្គាប់អោយចាប់ខ្លួនឈ្មោះ រឿន រដ្ឋា ភេទប្រុស អាយុ ៣១ ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិថ្មី ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ពីបទឆបោកមានស្ថានទម្ងន់ទោស និងឆ្លងដែនមិនស្របច្បាប់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។


នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើនិងបាន បញ្ជូនទៅកាន់នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីចាត់ការតាមនិតិវិធីផងដែរ ៕


 ដោយសុក្ខារិន