About Me

header ads

ចូលលួចលុយកន្លែងបុណ្យសពមិនបានសម្រេច ប៉ុន្តែត្រូវពលរដ្ឋព្រួតវាយប៉ោងមុខ

កំពង់ចាម :  បុរសម្នាក់ បានចូលលួចលុយ នៅក្នុងផ្ទះបុណ្យសព មួយកន្លែង មិនបានសម្រេច ប៉ុន្តែបានប៉ោងមុខ។ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង០២និង៤០នាទីយប់ ក្នុងពិធីបុណ្យ៧ថ្ងៃ នៅចំណុចភូមិជ្រៃវៀន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។


ជនសង្ស័យ មានឈ្មោះសុខ កំសត់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានដឹងថា បុរសរូបនេះបានធ្វើសកម្មភាព លបឡើងទៅលើផ្ទះ របស់សព ឈ្មោះ ម៉េងយ៉ន ភេទស្រី នៅភូមិឃុំកើតហេតុខាងលើ លួចយក៖-ទូរស័ព្ទ២គ្រឿង (ម៉ាកអាយហ្វូនសុិចផ្លឹសពណ៌ខ្មៅ១គ្រឿង និងម៉ាកវីវ៉ូ ពណ៌ខៀវខ្មៅ១គ្រឿង) និង លុយចំនួន១៣៧២០០រៀល ជារបស់ ឈ្មោះ នួន រតនា ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈដែលជនរងគ្រោះ កំពុងដេកលើផ្ទះ នាពេល មកធ្វើបុណ្យគម្រប់ខួប៧ថ្ងៃសពជីដូន។


របាយការណ៍បានបន្តថា៖នៅពេល ធ្វើសកម្មភាព ក៏ត្រូវបានជនរងគ្រោះ ភ្ញាក់ដឹងខ្លួន ហើយចាប់ ប្រតាយ ប្រតប់គ្នា តែចាប់មិនឈ្នះ ក៏ស្រែកឆោឡោ ឲ្យគេឯងជួយ ស្របពេលនោះ ក៏មានប្រជាពលរដ្ឋ ជិតខាង និងអ្នកធ្វើដំណើរ ចេញចូលឆ្លងកាត់ផ្លូវ នាំគ្នាជួយព្រួត ចាប់វាយតប់បណ្តាល ឲ្យជនសង្ស័យ រងរបួសលើផ្ទៃមុខ មាត់ ទើបរាយការណ៍និងប្រគល់ទៅសមត្ថកិច្ច។ បុរសរូបនេះសារភាពថា ខ្លួនពិតជាបាន ប្រព្រឹត្ត ពិតប្រាកដមែន។ករណីនេះ សមត្ថកិច្ច បានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕