About Me

header ads

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅស្រុកអូរយ៉ាដាវ

ខេត្តរតនគិរី៖

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅក្នុងស្រុកអុរយ៉ាដាវ បានប្រព្រឹត្តធ្វេីឡើងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងបរិវេណសាលាស្រុកអូរយ៉ាដាវ។វេទការនេះចូលរួមពីអស់លោក លោកស្រីជាមេឃុំស្មៀនឃុំ ប៉ុស្តិ៍រដ្ឋបាល តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម ស៊ឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្តនិង ឯកឧត្តម លន់ សុភាព អភិបាលរងខេត្តរតនគិរី ។



ខ្លឹមសារដែលត្រូវយកមកផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្នុងឃុំនានានៅទូទាំងស្រុកអូរយ៉ាដាវ រួមមាន៖_ការយកចិត្តទុកដាក់ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។_ការអភិវឌ្ឍន៍មូលដ្ឋាន ការធ្វើសៀវភៅគ្រួសារការផ្ដល់សេវាសាធារណៈ ការធ្វើអត្តសញ្ញាណប័ណ្ណ ការកែទិន្នន័យអត្រានុកូលដ្ឋាន សុខភាពអនាម័យ និងអគ្គិសនី។ឯកឧត្តម ស៊ឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្តលេីកឡេីងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនិងផ្ដល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់ លោកមេឃុំ មេភូមិ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្ដល់មតិយោបល់ចំពោះការអភិវឌ្ឍន៍មូលដ្ឋានសមិទ្ធផលសម្រេចបានបញ្ហាប្រឈម នឹងទិសដៅអនុវត្តធ្វើខាងមុខរបស់រដ្ឋបាលស្រុក ។ការផ្ដល់អនុសាសន៍និងសំណូមពរនានាសម្រាប់ការពិភាក្សាតាមរយៈការឆ្លើយតបបានទាន់ពេលវេលាពីមន្ទីរអង្គភាពជំនាញនិងកម្លាំងសមត្ថកិច្ចដែលពាក់ព័ន្ធដើម្បីធ្វើការកែលម្អ នឹងដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលរងខេត្តក៏បានធ្វេីការស្នេីសុំ និងណែនាំដល់ មន្ទីរអង្គភាពពាក់ពន្ធ មន្រ្តីរាជការ មេឃុំ មេភូមិ កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរស់នៅដោយមានអនាម័យល្អ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីកុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩នឹងចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានល្អដើម្បីគ្រប់មូលដ្ឋានទាំងអស់គ្មានគ្រឿងញៀន គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានចោរលួចចោរឆក់ចោរប្លន់ និងគ្មានអំពើហឹង្សាជាដើម៕