About Me

header ads

បុរសម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនឹងម៉ូតូ

ខេត្តកំពង់ឆ្នាំង:

បុរសម្នាក់បានស្លាប់នៅនិងកន្លែងនិងម្នាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនឹងម៉ូតូ ។ហេតុការគ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង៥ថ្ងៃទី 25 ខែវិច្ឆិកាឆ្នាំ 2020 នៅចំណុចខាងមុខផ្ទះរបស់ឈ្មោះឌឹមសឿនស្ថិតនៅក្នុងភូមិអូរោង ឃុំជ្រៃបាក់ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនៅលើកំណាត់ផ្លូវកៅស៊ូលេខ៥៣ ។


សមត្ថកិច្ចនគបាលមូលដ្ឋានដែលចុះដល់កន្លែងកើតហេតុបានអោយដឹងថាជនរងគ្រោះបានអោយដឹងថាជនរងគ្រោះភាវស្រ៊ុន ភេទប្រុសអាយុ៥៥ឆ្នាំរសនៅក្នុងភូមិកណ្តាលសង្កាត់កំពង់ឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំងមុខរបរកាប់ជ្រូកជិះម៉ូតូម៉ាសេ១០០ពណ៍ក្រហមស្លាកលេខចាស់ ក ៤១.០៨.ភ្នំពេញបើកបរក្នុងទុសដៅពីត្បូងទៅជើងមកដល់ចំណុចកើតហេតុបត់ឆ្វេងស្រាប់តែម៉ូតូ១គ្រឿងផ្សេងទៀតបើកបរស្របទិសគ្នាក្នុងល្បឿនលឿនបើកបរដោយឈ្មោះ សុខវណ្ណដេត ភេទប្រុសអាយុ២៨ឆ្នាំមុខរបរមន្ត្រីឥណទានហត្ថាកសិកររសនៅក្នុងភូមិត្រពាំងរាំងឃុំអភិវឌ្ឍន៍ស្រុកទឹកផុសខេត្តកំពង់ឆ្នាំងរងរបួសបាក់ដៃជិះម៉ូតូម៉ាកសេ១២៥ពាក់ស្លាកលេខកំពង់ឆ្នាំង1D.03.64 ។អ្នកដែលបានឃើញហេតុការណ៍បានអោយដឹងនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ អ្នកបើកបរក្នុងទិសស្របគ្នា ដោយក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើឥបានជ្រុលទៅ បុកគ្នាម្ខាងទៀតយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុភ្លាមៗ និងម្នាក់ទៀតបានរងរបួសធ្ងន់បាក់ដៃម្ខាង។ 


ក្រោយពេលកើតហេតុអ្នកដែលរងរបួសបាក់ដៃម្ខាងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសាកសពជនរងគ្រោះម្នាក់ទៀតត្រូវបានរង់ចាំសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានផងដែរ។ចំណែកឯម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចនគរបាលស្រុកយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕ ដោយសុក្ខារិន