About Me

header ads

នារីជនជាតិឥណ្ឌាបេីករថយន្តបុកម៉ូតូរបួសធ្ងន់២នាក់រួចបន្តទៅបុករ៉ឺម៉កមួយគ្រឿងទៀត

ភ្នំពេញ​៖​ 

មនុស្សប្រុស្រីចំនួន២នាក់បានរងរបួសត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗខណះកំពុងជិះម៉ូតូឌុបគ្នាត្រូវរថយន្តRAV4បេីកបរដោយនារីជនជាតិឥណ្ឌាបេីកបុកខ្ទៀតប្រហែល៣០ម៉ែត្ររួចរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុករ៉ឺម៉កដឹកអេតចាយដែលចតស្ងៀមបណ្តាលឲ្យរងការខូចខាត។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៤០នាទីយប់​ ថ្ងៃទី១៩​ ឆ្នាំ២០២០​ តាមបណ្តោយបណ្តោយផ្លូវសួនច្បារដ្ឋសភា​ ត្រង់ចំណុចមុខរដ្ឋសភា​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញម៉ូតូម៉ាកFZ ពណ៌ខ្មៅ​ពាក់ស្លាកលេខភ្នំពេញ1FA 5864 បេីកបរដោយបុរសម្នាក់និងនារីម្នាក់ទៀតរួចដំណេីរជាមួយ​ ធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុក៏ឆ្លងផ្លូវមកខាងឆ្វេងចំណែកផ្លូវម្ខាងទៀតភ្លាមនោះក៏មានរថយន្តម៉ាកRAV4 ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AY 3720​ បេីកបរដោយស្ត្រីជនជាតិឥណ្ឌាម្នាក់រួមដំណេីរជាមួយប្តីនិងកូនតូចម្នាក់ទៀតធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់។ ប្រភពដដែលបានបន្តថា​ បន្ទាប់មករថយន្តមិនទាន់អស់ល្បឿនក៏បន្តទៅបុករ៉ឺម៉កដឹកអេតចាយដែលចតស្ងៀមបណ្តាលឲ្យរងការខូចខាតទេីបទៅមុខលែងរួច។ 



ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕