About Me

header ads

ជនសង្ស័យ ២នាក់ធ្វើសកម្មភាពឆក់កាបូបបានហើយព្យាយាមជិះរត់ភ្លារស្នៀតដួលនាំគ្នារត់ចោលម៉ូតូម៉ាកនិច ស៊េរីឆ្នាំ ២០២០ មួយគ្រឿងនៅលើស្ពានអាកាសស្ទឹងងមានជ័យ

 ជនសង្ស័យ ២នាក់ធ្វើសកម្មភាពឆក់កាបូបបានហើយព្យាយាមជិះរត់ភ្លារស្នៀតដួលនាំគ្នារត់ចោលម៉ូតូម៉ាកនិច ស៊េរីឆ្នាំ ២០២០ មួយគ្រឿងនៅលើស្ពានអាកាសស្ទឹងងមានជ័យ។


ម៉ូតូម៉ាក nex ស៊េរីថ្មីឆ្នាំ២០២០ មួយគ្រឿងត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១យកទៅរក្សាទុក ក្រោយពីជនសង្ស័យមានគ្នា ២នាក់បានជិះធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានហើយព្យាយាមជិះរត់គេចខ្លួនភ្លាត់ស្នៀតដួលរួចហើយនាំគ្នារត់បាត់អស់នោះ។ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង  ០៣ និង ១៥នាទីរសៀល ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ គល់ស្ពានអាកាស្ទឹងងមានជ័យខាងលិច ក្នុងសង្កាត់ទឹងមានជ័យទី១ ខណ្ឌមានជ័យ។


  ម៉ូតូមួយគ្រឿងដែលកម្លាំងមានសម្ថកិច្ចធ្វើការសកហូតនោះគឺម៉ាក nex ស៊េរីឆ្នាំ ២០២០ ព៌ណស ពាក់ស្លាកលេខភ្នំពេញ1IG-2925។មុនពេលកើតហេតុ មានជនសង្ស័យចំនួន ២នាក់ បាននាំគ្នាជិះម៉ូតូមួយគ្រឿងខាងលើធ្វើកម្មភាពឆក់កាបូបពីនារីជាអ្នកតំណើរម្នាក់ នៅតាមបណ្តោយផ្លូវលេខ ២៧១ ក្នុងទិសដៅពីលិចទៅកើត។បានហើយក៏នាំគ្នាជិះរត់គេចខ្លួនឡើងលើស្ពានអាកាទឹងមានជ័យបាមបន្តិចក៏ដួល ហើយក៏បាននាំគ្នារត់ប្រាស់អាយ៉ូសគេចខ្លួនបាត់អស់ ហើយនារីរងគ្រោះក៏បានយកកាបូបបានវិញនិងបន្តតំណើរបន្តទៅទៀតបាត់ដោយមិនបានមកដាក់ពាក្យបណ្តឹងអ្វីឡើយ ហើយកម្លាំងមានសម្ថកិច្ចក៏បានយកម៉ូតូមករក្សាទុកតែម្តង។