About Me

header ads

ឯកឧត្តម វ៉េង សាខុនរដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖  ឯកឧត្តម វ៉េង សាខុនរដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ 


ការចុះពិនិត្យផលប៉ពាលដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅក្នុងខេតហតកំពង់ឆ្នាំងបានធ្វើឡើងនៅថ្ងៃទី៤វិច្ឆុកា២០២០ ។


 នៅក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះពិនិត្យផលប៉ះពាលដំណាំស្រូវក្រោយទឹកជំនន់នោះ បានធ្វើការណែនាំដលើឱ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងត្រូវចុះពិនិត្យ និងវាយតម្លៃឱ្យបានច្បាស់ និងទាន់ពេលវេលា ដើម្បីរៀបចំកម្មវិធីចុះអន្តរាគមន៍ចែកពូជស្រូវជូនដល់គ្រួសារដែលរងគ្រោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីចាប់ផ្តើម ស្តារផលិតកម្មស្រូវឡើងវិញក្រោយពេលទឹកជំនន់រួច។


បើយោងតាមការរបាយការណ៍របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ហិនហ៊ុន បានឱ្យដឹងថាៈ ទឹកជំនន់ឆ្នាំនេះបានធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវប្រមាណ: ១ ៣៨៣ ហិចតា និងផ្ទៃដីដែលរងការខូចខាតចំនួន ៩២៨ហិចតា នៅក្នុង ៥ស្រុក និងក្នុងក្រុងកំពង់ឆ្នាំង។


 លោកបានបញ្ជាកើអោយដឹងទៀតថាៈ បច្ចុប្បន្នមន្ទីរកំពុងចុះស្រង់តួលេខចំនួនគ្រួសាររងគ្រោះ បន្ទាប់មករាយការណ៍ជូនក្រសួង និងលើកសំណើសុំពូជស្រូវយកមកចែកចាយជូនពួកគាត់ដើម្បីស្តារឡើងវិញនៅដំណាំស្រូវ ៕



 ដោយសុក្ខារិន