About Me

header ads

បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋដើរឆ្លុះកង្កែបនៅពេលយប់ប្រទះឃើញដេកស្លាប់នៅក្នុងថ្លុក

ខេត្តកំពង់ឆ្នាំង: បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋដើរឆ្លុះកង្កែបនៅពេលយប់ប្រទះឃើញដេកស្លាប់នៅក្នុងថ្លុកត្រពាំងបង្កការភ្ញាក់ផ្អើលទាំងយប់តែម្ដង ។


ការខាងលើនេះបានកើតឡើងនៅវេលាម៉ោង 8.០០នាទីថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម្សិលមិញ នៅចំណុចត្រពាំងតាមិល ដែលស្ថិតនៅក្នុង ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

អធិការនគរបាលស្រុកកំពង់លែងលោកវរសេនីយ៍ឯក ប៉ាល់ជឿន បានឲ្យដឹងតាមលេខទូរសព្ទនៅវេលាម៉ោង 3: 43 នាទីថ្ងៃទី 12 វិច្ឆិកា 2020 នេះថាជនរងគ្រោះមានឈ្មោះ លឹមលឿន ភេទប្រុសអាយុ៤៣ឆ្នាំរស់នៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ ។


អធិការនគរបាលស្រុកកំពង់លែងដឹងទៀតថានៅមុនពេលកើតហេតុជនរងគ្រោះផឹកស្រាស្រវឹងហើយចេញទៅដើររកក្តាមនិងខ្យងដើម្បីយកមកក្លែមតែការទៅរកមុខបាត់ឈឹងមិនឃើញត្រឡប់មកវិញ ។


អធិការនគបាលស្រុកបានអោយដឹងបន្ថែនឋ៊ទៀតថានៅពេលយប់នោះផងដែរឈ្មោះ រិត សារីម ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ បានចេញដើរឆ្លុះកង្កែប ពេលដើរដល់ចំណុចខាងលើ ក៏បានប្រទះឃើញជនរងគ្រោះឈ្មោះ លឹម លឿន បាន ដេកដួលផ្កាប់មុខនៅនឹងទឹកក្នុងស្រែរបស់ខ្លួនស្លាប់បាត់ទៅហើយ ។


ភ្លាមៗនោះឈ្មោះ រិត សារីម ក៏បានមករាយការណ៍ អោយសមត្ថកិច្ចនគបាលប៉ុស្តិ៍បាលរដ្ឋបាលស្វាយរំពារទាំងយប់ ដើម្បីចុះទៅពិនិត្យមើលផងដែរ។ 


ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាមអធិការនគរបាលស្រុកកំពង់លែង បានចាត់តាំង កម្លាំងជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ជនរងគ្រោះឈ្មោះ លឹម លឿន មិនមានភិនភាគឬស្លាកស្នាម អ្វីគួរឲ្យកត់សម្គាល់ទេគឺពិតជាបានស្រវឹងស្រាហើយខ្យល់គស្លាប់ពិតប្រាកដមែន និងបានប្រគល់សពទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕ 




ដោយសុក្ខារិន