About Me

header ads

គ្រឿងសម្ភារៈហូបចុករួមនឹងថវិកាត្រូវបានស្នងការនគរបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោ ខូវលី នាំយកឧបត្ថម្ភដល់អនុប្រធានការិយាល័យចរាចរណ៍ផ្លូវទឹកដែលរងគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ

ខេត្តកំពង់ឆ្នាំង: គ្រឿងឧបភោគបរិភោគរួមនិងថវិកាមួយចំនួនត្រូវបានស្នងការនគរបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ ខូវលី បានដឹកនាំប្រតិភូចុះសាកសួរសុខទុក្ខ លោកវរសេនីយ៍ទោ ចាន់ សារិទ្ធ នាយរងការិយាល័យចរាចរណ៍ផ្លូវទឹក ដែលកំពុងសំរាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រដោយសារគ្រោះថ្នាក់ចរាចរណ៍កន្លងទៅ និងកំពង់សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។


នៅក្នុងឱកាសចុះសាកសួសុខទុកនេះផងដែរឆ្នោតការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី តំណាងឯកឧត្តមឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿននិងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងលោកឈូរច័ន្ទឌឿនបាននាំយកនូវថវិកាចំនួន ២,៧៥០,០០០រៀល ក្នុងនោះថវិកាចំនួន ១,០០០,០០០រៀល ជាថវិកាផ្ទាល់របស់លោកស្នងការ ក្រៅពីនោះបានពីការជួយឧបត្ថម្ភពីមន្ត្រ្តីនគរបាលទាំងអស់ទូទាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង រួមនិងសម្ភារបរិភោគមួយចំនួនទៀត សម្រាប់ឧបត្តម្ភនិងដើម្បីជាការជួយសម្រាលបន្ទុកក្នុងការព្យាបាលដល់អ្នកជម្ងឺផងដែរ ។


ស្នងការនគរបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោ ខូវលី  បានធ្វើការផ្ដាំផ្ញើដល់ក្រុមគ្រួសារត្រូវយកចិត្តទុកដាក់មើលថែរក្សាអ្នកជម្ងឺនិងអនុវត្តបានតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យធ្វើយ៉ាងណាអោយបានឆាប់ជាសះស្បើយពីជម្ងឺផងដែរ៕ 




ដោយសុក្ខារិន