About Me

header ads

ផ្ទះមួយខ្នងនិងសម្ភារ:មួយចំនួនធំត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង

ខេត្តរតនគិរី៖ ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុងរួមទាំងសម្ភារមួយចំនួនធំតែមិនគ្រោះថ្នាក់ដល់មានមនុស្សទេ។ហេតុការណ៍ឆាបឆេះផ្ទះនេះបានកើតឡើងនៅវេលាម៉ោង២.១០នាទីរសៀល ថៃ្ងទី២៣ខែវិច្ឆិកា ធ្ឆ្នាំ២០២០ ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី។ប្រភពពីនគរបាលបានឱ្យដឹងថា ឆេះផ្ទះមួយខ្នងនេះមានទំហំ ៤គុណ៥ ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្ក័សី បាំងជញ្ជាំងផ្ទាំប្ញស្សី ក្រាលក្តាឈើ បានរងការឆាបឆេះអស់ទាំងស្រុង រួមទាំងសម្ភារ:មួយចំនួនធំទៀតផងដែរ។


ជនរងគ្រោះឈ្មោះ ក្លង ណ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិព្រៅ ប្រពន្ធឈ្មេាះ ជួយ រឹម អាយុ២៩ឆ្នាំ ជនជាតិព្រៅ និងកូនប្រុសម្នាក់អាយុ១០ឆ្នាំ មិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។ប្រភពបន្តថា ភ្លើងឆាបឆេះផ្ទះខាងលើគឺផ្តើមចេញពីចង្ក្រានដាំបាយដែលម្ចាស់បានចាកចេញទៅចំការបាត់ទៅដល់ពេលលឺដំណឹងថាភ្លើងឆេះផ្ទះអស់ ក៏មានការតក់ស្លុតនិងរន្ធត់តែម្ដង។សម្ភារៈដែលបាត់បង់រួមមាន: -ម៉ាសុីនកាត់ស្មៅចំនួន មួយគ្រឿង-ម៉ាសុីនបាញ់ថ្នាំចំនួនមួយគ្រឿង-ម៉ាសុីនត្រង់សុីន័រចំនួន មួយគ្រឿង-លុយចំនួន២លានរៀល-ស្រូវចំនួន ៣ បេ-ខ្សែករមាសចំនួនមួយខ្សែ តំលៃ២លានរៀលនិងឈើគ្រឿងផ្ទះខូចខាតមួយចំនួនទៀត។បន្ទាប់ពីកើតហេតុកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំល្បាំង២ និងប្រជាពលរដ្ឋបានចុះជួយអន្តរាគមន៍ពន្លត់ដែរប៉ុន្តែត្រូវបានអគ្គិភ័យឆាប់ឆេះស្ទើអស់ទាំងស្រុងទៅហើយ៕