About Me

header ads

ដំណាំបន្លែត្រឡាចកំពុងមានផ្សារខណៈដំណាំមួយមុខនេះមិនត្រូវបានទឹកទន្លេឡើងលិច

ខេត្តកំពង់ឆ្នាំង:

ដំណាំផ្លែត្រឡាចត្រូវគេមើលឃើញថាកំពុងមានទីផ្សារខណៈដំណាំមួយមុខនេះដោយសារទឹកទន្លេឆ្នាំនេះតូចមិនបានឡើងលិចដីនោះឡើយនៅតាមកន្លែងផ្សេងៗដែលមានដីខ្នងកោះនិងដីចំការខ្លះខ្ពស់ៗ ។ស្ត្រីដែលជាអ្នកប្រមូលទិញផ្លែត្រឡាចនាំយកទៅលក់បន្តនៅទីផ្សារបាននិយាយអោយដឹងថាគាត់មានទីលំនៅភូមិក្បាលកន្លង់ឃុំពាមឆ្កោកស្រុកជលគីរីហើយសព្វថ្ងៃនៅម្ដុំភូមិគាត់គឺទឹកទន្លេមិនបានឡើងលិចដូចកន្លែងផ្សេងៗឡើយហើយឆ្នាំនេះភ្លៀងបានធ្លាក់ចុះបានល្អដែលជាអំណោយផលដល់ដំណាំបន្លែត្រឡាចរបស់ពួកគាត់ទៅ ។ស្ត្រីខាងលើថាគាត់ដាំផងនិងប្រមូលទិញពីអ្នកចំការផ្សេងៗផងដែរហើយក្នុងមួយថ្ងៃគាត់ប្រមូលបន្លែត្រឡាចមួយថ្ងៃពី 1តោនទៅ២តោនដោយគាត់ប្រមូលទិញត្រឹមតែភូមិ អន្លង់មេត្រីនិងភូមិក្បាលកន្លង់និងភូមិពាមឆ្កោកតែប៉ុណ្ណោះក្រោយការបេះរួចច្រកស្បោងរួចរាល់ហើយគាត់ដឹកតាមកាណូតមកឡើងនៅកំពង់ផែផ្សារក្រោមនិងបានដឹកបន្តតាមរថយន្តនាំយកទៅបោះនៅទីផ្សារឯក្រុងភ្នំពេញ ។


ស្ត្រីខាងលើបានឲ្យដឹងទៀតថាត្រឡាចមួយស្បោងៗដែលគាត់ច្រករួចជាស្រេចនេះមានទម្ងន់ 10 គីឡូដោយក្នុងមួយគីឡូគាត់ទិញចូលតម្លៃ 1100 រៀលហើយគាត់ដឹកយកទៅបោះឱ្យម៉ូយនៅផ្សារឯក្រុងភ្នំពេញបន្តទៀតបានមួយគីឡូ 1500៛ ខណះដែរស្ថានភាពជម្ងឺកូវិត.១៩ ដែលធ្វើអោយបន្លែររបស់យើងមានតម្លៃល្អឡើងវិញ។ស្ត្រីខាងលើដដែលបានឲ្យដឹងទៀតថាដោយត្រឹមតែខែកន្លះទៅ១ខែទៀតនោះផ្លែឪឡឹកដែលពួកគាត់ដាំនៅតាមខ្នងកោះនិងចម្ការបស់ពួកគាត់ដែលមិនបានត្រូវទឹកទន្លេលិចនោះនឹងត្រូវបានប្រមូលផលបន្តបន្តគ្នាបន្ទាប់ពីបន្លែត្រឡាចនេះទៅ ៕