About Me

header ads

វង្វេងនិងគ្រឿង ញៀនដាច់ចិត្តចងកសម្លាប់ខ្លួន

បាត់ដំបង:

បើយោងតាមរបាយការណ៍របស់កម្លាំងនគរ បាលនៃអធិការដ្ថានស្រុករុក្ខគិរីជាក់ថា នៅថ្ងៃទី១២ ខែវិច្ឆិ កា ឆ្នាំ២០២០វេលាម៉ោង១៣.៤៥នាទីរសៀល មានករណីចងក០១កើតទ្បើង ដោយឈ្មោះវ៉ន វ៉ាន់ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិព្រៃត្រទ្បាចឃុំព្រៃ ត្រឡាចស្រុករុក្ខគិរី ខេត្តបាត់ដំបង បានយកខ្សែគោចងកសម្លាប់ខ្លួននៅត្រង់ចំណុចស្រែព្រៃផ្ចិក ស្ថិតក្នុងក្រុមទី០១ ភូមិព្រៃត្រទ្បាច ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។





មូលហេតុ: ញៀនថ្នាំ​ ក្រោយពីកម្លាំងផ្នែកជំនាញកោសល្យវិច័យពិនិត្យសពឃើញថា សាកសពខាងលើពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន និងបានធ្វើការប្រគល់សាកសពជូនដល់ក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕