About Me

header ads

សមត្ថកិច្ចខេត្តប៉ៃលិននៅតែបន្តរិតបន្តឹងច្បាប់ចរាចរណ៍គ្រប់គោលដៅ ទោះបីជាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ

ខេត្តប៉ៃលិន ៖ គេសង្កេតឃើញសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិននៅតែបន្តរិតបន្តឹងច្បាប់ចរាចរណ៍គ្រប់គោលដៅយ៉ាងសកម្មដដែល ពិសេសដាក់នៅតាមផ្លូវជាតិ ដើម្បីត្រួតពិនិត្យមើលរថយន្តល្មើសច្បាប់ ដែលងាយបង្កឲ្យកើតគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាដើម ។



បើតាមការរៀបរាប់ពីលោក ប្រាក់ វិគុណនាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២០ នេះថា នៅទូទាំងខេត្តប៉ៃលិនសមត្ថកិច្ចនគរបាលចរាចរណ៍បានរិតបន្តឹង និងដាក់គោលដៅចំនួន៤គឺៈ ទី១. គោលដៅនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ភូមិប៉ាងរលឹមសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ទី២. នៅតាមបណ្តោយផ្លូវជាតិលេខ៥៩ ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ទី៣. កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងប៉ៃលិន ដាក់ចល័តក្នុងក្រុងនិងទី៤. កម្លាំងនគរបាលនៃអធិការនគរបាលស្រុកសាលាក្រៅចល័តក្នុងស្រុក ។


លោកនាយរងការិយាល័យបានបញ្ជាក់ទៀតថា ការផាកពិន័យនេះ ធ្វើឡើងតាមគោលការច្បាប់និងបទបញ្ជារបស់ក្រសួងរួមមានម៉ូតូមាន៩ចំណុច និងរថយន្តមាន៧ចំណុច ហើយបទល្មើសដែលប្រជាពលរដ្ឋតែងតែធ្វេសប្រហែសជាងគេនោះគឺបើកបរលើសល្បឿនកំណត់ និងដឹកលើសទម្ងន់ជាដើម ។ល។


លោកបញ្ជាក់ទៀតថា ចំណែកប៉ុន្មានខែកន្លងមកនេះ បទល្មើសមានការថយចុះច្រើនគឺ ប្រជាពលរដ្ឋបានគោរពច្បាប់យ៉ាងល្អ ពោលមានតែមួយចំនួនតូចប៉ុណ្ណោះ ។ ជាមួយគ្នានេះដែរ លោកក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន និងកុំធ្វេសប្រហែសឡើយ ព្រោះគ្រោះថ្នាក់វាបណ្តាលឲ្យយើងខាតបង់ទ្រព្យសមត្តិ អាយុជីវិតខ្លួន និងអ្នកដទៃផងដែរ ៕ 



ដោយ ៖ នីយ៉ា