About Me

header ads

ឃាត់ខ្លួន១នាក់ដកហូតម្សៅក្រាមពណ៏សថ្លា សង្ស័យគ្រឿងញៀនជិត១០០កញ្ចប់

ខេត្តពោធិ៍សាត់ ៖ កម្លាំងអន្ដរាគមប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់.ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃញី សហការចុះបង្រ្កាបករណីរក្សាទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ១នាក់រួមទាំងវត្ថុតាង និងសម្ភារៈ ។ករណីបង្រ្កាបគ្រឿងញៀនខាងលើ ធ្វើឡើងនារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ។





លោក វរៈសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ណូត វណ្ណៈ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់កើតហេតុ ។លោក វរៈសេនីយ៍ឯកបន្តទៀតថា ក្នុងនោះកម្លាំងដកហូតនូវវត្ថុតាងរួមមានៈ ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន៦៥កញ្ចប់ក្នុងនោះធំ១កញ្ចប់ ជញ្ជីងអេឡិចត្រូនិកសង្ស័យសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង ឧបករណ៍ផ្សេងៗចំនួន និងទូរស័ព្ទ១គ្រឿងផងដែរ ។លោក បញ្ជាក់បន្ដែមទៀតថា បច្ចុប្បន្ន ជនសង្ស័យ(ណូត វណ្ណៈ)រួមទាំងវត្ថុតាង និងសម្ភារៈ កំពុងបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត ៕