About Me

header ads

យុវជន២នាក់ត្រូវបានសមត្ថកិច្ចស្រុកកំពង់ត្រឡាចធ្វើការឃាត់ខ្លួនបានបន្ទាប់លួចការបូបប្រជាជ៊ពលរដ្ឋ

ខេត្តកំពង់ឆ្នាំង:

យុវជន 2 នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចធ្វើការឃាត់ខ្លួនបានបន្ទាប់ពីលួចកាបូបលុយរបស់ប្រជាពលរដ្ឋ ។ហេតុការបង្ក្រាបករណីលួចកាបូបលុយប្រជាពលរដ្ឋខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនៅចំណុចទំនប់ក្បាលសៀម ភូមិចក ឃុំច្រេស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង  ។


អធិការនគរបាលស្រុកកំពង់ត្រឡាចលោកវរះសេនីយ៍ឯក នន់ស៊ីណាត បានអោយដឹងតាមរយះទួរសព្ទនៅវេលាម៉ោង១១និហ៊ង៣០នាទីថ្ងៃទី៣វិច្ឆិការ២០២០នេះថាកេីតមានករណីលួចកាបូប  ជនសង្ស័យលួចការបូលុយប្រជាពលរដ្ឋត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបសនមានឈ្មោះ១  ស្ងួន រិទ្ធី ភេទប្រុស អាយុ១៤ ឆ្នាំ ២.តឹម និកា ភេតប្រុស អាយុ១៦ ឆ្នាំ ជនសង្ស័យទាំងពីរនាកើខាងលើនេះ រស់នៅភូមិ កំពង់ក្ដារ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាចខេតនតកំពង់ឆ្នាំង  ។អធិការនគបាលស្រុកកំពង់ត្រឡាចបានអោយដឹងទៀតថានៅមុនពេលកើតហេតុជនសង្សយ័ទាំងនសក់បានជិះម៉ូតូក្រវែលជាច្រើនដងដោយឃើញម្ចាស់ដាក់កាបូបលុយដែលព្យួរទុកលើម៉ូតូគ្រាដែលជនរងគ្រោះចតចោលនៅលើទំនប់ និងចុះទៅបង់សំណាញ់ភ្លាមនោះជនសង្សយ័បសនជិះម៉ូតូឆាបលួចយកកាបូបជិះគេចចេញ ។


ក្រោយពេលធ្វើសកម្មភាពរួច សមត្ថកិច្ចបានដេញតាមធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ  ២នាក់ ដកហូតបានវត្ថុតាងម៉ូតូ០១ គ្រឿង ទូរស័ព្ទ០១ កាបូប០១ និងប្រាក់ ៤.០០០ រៀលវិញផងដែរ ។សមត្ថកិច្ចស្រុកកំពង់ត្រឡាចបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថាជនសង្ស័យដែលជាមុខសញ្ញាចោរលួចតែងតែធ្វើសកម្មភាពជិះម៉ូតូដើរលួចលុយជាច្រើនលើកច្រើនសារមកហើយទើបតែពេលនេះជាប់អន្ទាក់សមត្ថកិច្ចតែម្តង ។បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការតាមនីតិវិធីផងដែរ ៕