About Me

header ads

សមត្ថកិច្ចក្រុងកំពង់ឆ្នាំងឃាត់ខ្លួនជនសង្ស័យដៃដល់ម្នាក់បានប្រើអំពើហិង្សាយកដំបងវ៉ៃទៅលើស្ត្រីជនរងគ្រោះ

ខេត្តកំពង់ឆ្នាំង: សមត្ថកិច្ចក្រុងកំពង់ឆ្នាំងឃាត់ខ្លួនជនសង្ស័យដៃដល់ម្នាក់បានប្រើអំពើហិង្សាយកដំបងវ៉ៃទៅលើស្ត្រីជនរងគ្រោះ  ។

ហេតុការអំពើហឹង្សាខាងលើនេះបានកើតឡើងនៅថ្ងៃទី១៧វិច្ឆិការ២០២០នៅចំណុចអតីតះសាលាចិនដែលស្ថិតនៅក្នុងភូមិផ្សារឆ្នាំងសង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។

អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងលោកវរះសេនីយ៍ឯក ឆាយខែមរត្ន័ បានអោយដឹងថាការឃាត់ខ្លួនជនសង្ស័យខាងលើនេះមានឈ្មោះ នៀន តួ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិ សង្កាត់ខាងលើពីបទហិង្សាដោយចេតនា វាយលើស្ត្រីរងគ្រោះមានឈ្មោះ ឌិនធីសាង អាយុ៦៩ឆ្នាំជនជាតិវៀតណាមរសនៅចំណុចខាងលើ ។


អធិការនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងទៀតថានៅមុនពេលកើតហេតុជនសង្ស័យខាងលើនេះទំនងជាបែកថ្នាំហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននោះបានយកដុំថ្មដើរ.គប់ម៉ូតូ.កង់.ឡាន.របស់ប្រជាពលរដ្ឋដែលធ្វើដំណើរកាត់ទីនោះហើយក៏ត្រូវបានស្ត្រីរងគ្រោះខាងលើថាឱ្យស្រាប់តែជនសង្ស័យទាញដំបងវ៉ៃមកលើស្ត្រីរងគ្រោះតែម្ដង ។


ក្រោយពេលកើតហេតុស្ត្រីរងគ្រោះខាងលើបានមកប្ដឹងសមត្ថកិច្ចភ្លាមៗនោះសមត្ថកិច្ចចុះទៅដលើនិងបានឃាត់ខ្លួនរួមនិងវត្ថុតាងនាំយកមកអធិការក្រុងដើម្បីធ្វើការសាកសួរនុងក៍សាងឯកសារបញ្ជូនបន្តមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តទៅតាមនីតិវិធីផងដែរ ៕ 

ដោយ សុក្ខារិន