About Me

header ads

ស្លាប់និងរបួស២នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍២លើក នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចបុរស១នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងម្នាក់ផ្សេងទៀតបានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ពីលើកផ្សេងគ្នា ។

 កាលពីប៉ុន្មានថ្ងៃមុនបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិអូរឬស្សី ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ រវាងអ្នកជិះម៉ូតូ និងរថយន្តសេរីទំនើប បណ្ដាលឲ្យរងរបួសភាគ្គីខាងម៉ូតូ ។


ដោយឡែកៈ វេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានកើតឡើងនៅលើកំណាត់ផ្លូវកៅស៊ូលេខ១០១ ត្រង់ចំណុចហាងលក់ដូរ(២៥០០)ស្ថិតនៅភូមិពាលញែកទី-១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។ បុរសឈ្មោះ អ៊ុស តុលា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ធ្វើការនៅសន្ថិសុខហាងយីហោ(ហេបភីណាយ)បច្ចុប្បន្ន រស់នៅភូមិស្ថានីយ សង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់ ស្លាប់ភ្លាមៗនៅនឹងកន្លែង ។ នៅគ្រាកំពុងធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០២០ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1K 7295 ធ្វើដំណើរក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូងក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុបានរេបុកបង្គោលដែក ដាក់អំពូលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យស្លាប់ភ្លាមៗ ។


 នេះបើតាមការបញ្ជាក់ពីមន្រ្តីនគរបាលស្រុក.ក្រុង ដែលបានកើតហេតុការណ៍ ៕ 



ដោយៈ បុឹម ពិន