About Me

header ads

រថយន្តកូរ៉ូឡាបេីកបុករថយន្តកាមរីវិលមួយជុំរងការខូចខាត

ភ្នំពេញ​៖​ បុរសម្នាក់បេីករថយន្តកូរ៉ូឡាក្នុងល្បឿនលឿនជ្រុលបុករថយន្តកាមរីឆ្លាមបណ្តាលឲ្យវិលមួយជុំបោកផ្ទប់ជាមួយបង្គោលភ្លេីងរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍​នេះបា​នកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១១​ ខែវិច្ឆិកាឆ្នាំ​២០២០​ នៅចំណុចផ្លូវលេខ១០៥​ កែងផ្លូវ៤៥៦​ ស្ថិតក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន។ 



តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញ​ រថយន្តកាមរីឆ្លាម​ ពណ៍ត្រីឆ្លូញ​ ពាក់ស្លាកលេខភ្នំពេញ2M 8144 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៥៦​ ក្នុងទិសដៅពីកេីតទៅលិច​ ខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកកូរ៉ូឡា​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2AX 2067 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១០៥​ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនក៏ជ្រុលបុករថយន្តកាមរីចំពីចំហៀងពេញទំហឹងបណ្តាលឲ្យវិលមួយជុំរងការខូចខាតសំណាងមិនមានមនុស្សរងរបួស។ ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕