About Me

header ads

មន្ត្រីជំនាញចុះប្រតិបត្តិការ បង្ក្រាបបទល្មើសនេសាទខុសច្បាប់

ខេត្តកំពង់ចាម

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៩.០០នាទី មន្ត្រីជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុក មន្ត្រីជំនាញជលផលកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចអាងទឹកអណ្ដូង ស្ថិតនៅភូមិគោកស្រឡៅ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។



ប្រភពពីមន្ត្រីជំនាញ ឲ្យដឹងថា ក្នុងប្រតិបត្តិការនោះ ក្រុមមន្ត្រីជំនាញ បានបង្ក្រាបបាន ៖ ១.លូស្បៃមុងចំនួន ១១មាត់ ២.របាំងស្បៃមុងប្រវែង ៤៤០ម៉ែត្រ ៣.ចម្រឹងបង្គោលឫស្សី ចំនួន ១៦៥ដើម ៤.ចាក់លែងកូនត្រីចំនួន ០៣គីឡូក្រាម ។ សមត្ថកិច្ចបានបញ្ជាក់ដែរថា ដោយមានការឯកភាព ពី លោក តូច ឧត្តម ព្រះរាជអាជ្ញារង  អមសាលាដំបូង ខេត្តកំពង់ចាម វត្ថុតាងដែលរឹបអូសបានខាងលើនេះ កម្លាំងជំនាញ ក៏បានកាប់ និងដុតបំផ្លាញចោល នៅកន្លែងកើតហេតុ តែម្ដង ៕