About Me

header ads

រដ្ឋបាលខេត្តរតនគិរី រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុកវេីនសៃ

ខេត្តរតបគិរី៖

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្រុមប្រឹក្សាខេត្តរតនគិរី អាណត្តិទី៣ ឆ្នាំ២០២០ នៅស្រុកវេីនសៃ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម សនឡៃសមាជិកក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម មួង ប៉ាង  អភិបាលរងខេត្តរតនគិរីក្នុងបរិវេណវត្តឧត្តមសាមគ្គីរតនារាម ភូមិបានហ្វាំង ឃុំប៉ុង ស្រុកវេីនសៃខេត្តរតនគិរីនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០។ឯកឧត្តម ស៊ឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តគឺជាឱកាសផ្តល់ជូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ក្នុងស្រុកធ្វើការផ្លាស់ប្តូរយោបល់ បទពិសោធន៍ពិភាក្សាលើកឡើងសំណួរសំណូមពរ មតិយោបល់ផ្ទាល់ខ្លួនអំពីអាទិភាពនៃការរួមចំណែកអភិវឌ្ឍន៍ខេត្ត ប្រកបដោយចីរភាពតាមបែបប្រជាធិបតេយ្យ។



ក្នុងអង្គវេទិកានេះ ប្រជាពលរដ្ឋបានលើកជាសំណួរ និងសំណូមពរមួយចំនួន ដើម្បីឱ្យក្រុមការងារធ្វើការឆ្លើយនឹងសំណួរ ហើយដោះស្រាយបញ្ហាដែលពួកគាត់បានជួបប្រទះ ដូចជា ៖-បញ្ហាអគ្គីសនី( ស្នេីសុំបង្គោលភ្លេីង នឹងតភ្លេីងនៅឃុំភ្នំកុក ... ) -បញ្ហាដីធ្លី( មានភាពមិនច្បាស់លាស់រវាងព្រំប្រទល់ស្រុកវេីនសៃ និងស្រុកកូនមុំ , ទំនាស់ដីធ្លីរវាងព្រំប្រទល់ហាត់ប៉ក់ និងឃុំតេីន ) - បញ្ហាសាធារណការ (ស្នើសុំធ្វេីស្ពាន , ផ្លូវ ... ) -បញ្ហាអប់រំ (ស្នេីសុំអនុវិទ្យាល័យហាត់ប៉ក់ , ស្នេីសុំអន្តេវាសដ្ឋាន នៅឃុំកាចូន )-បញ្ហាសុខាភិបាល ( ស្នេីសុំមណ្ឌលសុខភាព , ស្នេីសុំឡានសង្គ្រោះបន្ទាន់នៅស្រុកវេីនសៃ បញ្ហាប័ណ្ឌក្រីក្រ ... ) ។


ឯកឧត្តម បន្តថារាល់សំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើង អាជ្ញាធរខេត្ត និងមន្រ្តីជំនាញបានធ្វើការកត់ត្រាទុក និងធ្វើការដោះស្រាយបំភ្លឺមួយចំនួនរួច ហើយចំពោះបញ្ហានៅសល់មួយចំនួន ឯកឧត្តមនឹងធ្វើការពិភាក្សាដោះស្រាយជាបន្តទៀត ។ឯកឧត្តម ស៊ឹម សនឡៃ និង ឯកឧត្តម មួង ប៉ាង បានស្នើរឱ្យមន្ត្រីនៅទូទាំងខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារ តួនាទីភារកិច្ចរបស់ខ្លួន ដោយអនុវត្តន៍ទៅតាមលក្ខខណ្ឌការងារដែលបានបែងចែកកន្លងមក។បញ្ហារបស់ប្រជាពលរដ្ឋ គឺជាការទទួលខុសត្រូវរបស់មន្ត្រីជំនាញនីមួយៗ ជូនប្រជាពលរដ្ឋប្រកបតម្លាភាព និងប្រសិទ្ធភាពខ្ពស់៕