About Me

header ads

ជនជាតិចិនបើកថយន្តបុករះរថយន្ត និង ម៉ូតូ ចំនួន ៤គ្រឿង និង បុរសពីរនាក់រង របួស នៅផ្លូវ ៣៧១ ក្បែរផ្សារប៉េសេ

ភ្នំពេញ ៈ

ករណីគ្រោះថ្នាក់ចរាចរណ៍បុករះមួយបានកើតឡើងយ៉ាងរន្ធត់ ដោយបុរសជនជាតិចិន ២នាក់ បើករថយន្តម៉ាក កាម៉ារី ហាយប្រ៊ីដមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនទៅបុករថយន្តម៉ាក NISSAN ២បាំងមួយគ្រឿង និង ម៉ូតូចំនួន ២គ្រឿងទៀត (សរុប ៤គ្រឿង) ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលអោយរងការខូចខាតយ៉ាងដំណំ និងបណ្តាលឱ្យបុរស ២នាក់រងរបួស ផងដែរ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០នាទីព្រឹក ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចមុខផ្ទះលេខ ៣៣ ផ្លូវលេខ ៣៧១ ភូមិបឹងទំពុន២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។



តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់ឱ្យដឹងថា រថយន្តបង្ករម៉ាក ហាយប្រ៊ីដ ព៌ណស ពាក់ស្លាកលេខភ្នំពេញ២AK-៣១១០ ដែលបើកបរដោយបុរសជនជាតិចិនមានគ្នា ២នាក់។ចំណែកឯរថយន្ត និងម៉ូតូដែលរងគ្រោះមានទី១-រថយន្តម៉ាក NISSAN ២បាំង ព៌ណស ពាក់ស្លាកលេខភ្នំពេញ២BE-៥៦១៦ ទី២-ម៉ូតូម៉ាក ហុងដា C125 ព៌ណខ្មៅ ពាក់ស្លាក លេខភ្នំពេញ ១DC-០០២៣ និងទី៣-ម៉ូតូម៉ាក Click ព៌ណក្រហម ពាក់ស្លាកលេខភ្នំពេញ១DD-០៧៨២   ទាំង ៣គ្រឿងរងការខូចខាត យ៉ាងដំណំ។មុនពែលកើតហេតុ គេបានឃើញរថយន្តបង្ករម៉ាក កាម៉ារី ហាយប្រ៊ីដ ខាងលើ ដែលបើកបរដោយជន ជាតិចិន ជិះគ្នា ២នាក់ បានបើកបោះពួយក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវលេខ ៣៧១ ក្នុងទិសដៅពីលិចទៅកើត លុះមក ដល់ចំណុចកើតហេតុខាងលើក៏បានបើកវ៉ាគេឯងរេចង្កូតទៅខាងឆ្វេងដៃ ទៅបុករថយន្តម៉ាក NISSAN និងខ្ទាតទៅបោកផ្ទុប និងម៉ូតូចំនួន ២គ្រឿងដែលធ្វើទំណើរបញ្រ្ចាសទិសគ្នាទៀតដួល បណ្តាលអោយបុរសជាអ្នកបើកបរម៉ូតូទាំង ២គ្រឿង រងរបួសរលាត់ដៃជើងចេញឈាមរងរបួសស្រាលតែម្តង។





ក្រោយពេលកើតហេតុ បុរសជាអ្នកជិះម៉ូតូទាំង ២នាក់ដែលរងរបួសត្រូវបានគេបញ្ជូនទៅធ្វើការព្យាបាល កម្លាំងមាន សម្ថ កិច្ចខណ្ឌមានជ័យក៏បានចុះមកដល់ធ្វើការវាស់វែងរកខុសត្រូវ ដោយសារតែភាគីខាងរថយន្តម៉ាក ហាយប្រ៊ីដ បង្ករ ដែល បើកបរដោយបុរសជនជាតិចិនទាំង ២នាក់ មានក្រុមហ៊ុនធានារ៉ាប់រង និងមិនអាចធ្វើការដោះស្រាយបញ្ចប់រឿងនៅនិង កន្លែងកើតហេតុនោះ ក៏បានធ្វើការបញ្ជូនទាំងរថយន្តបង្ករ និង រថយន្តម៉ាក NISSAN ២បាំង និងម៉ូតូទាំង ២គ្រឿង (សរុប ៤គ្រឿង) យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ គ្នាជាបន្ត។