About Me

header ads

លោក ហុង ហុី ដឹកនាំមន្ត្រីរដ្ឋបាលជលផលបីខេត្តចុះបង្រ្កាបឧបករណ៍ចាប់ត្រីខុសច្បាប់

ពោធិ៍សាត់ ៖ លោក ហុង ហុី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម បានដឹកនាំកម្លាំងមន្រ្តីអធិការរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបចូលរួមសហការដោយមន្រ្តីរដ្ឋបាលជលផលខេត្តពោធិ៍សាត់ និងកងកម្លាំងពាក់ព័ន្ធ មន្ត្រីរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង និងមន្រ្តីរដ្ឋបាលជលផលខេត្តកំពង់ធំ ដោយបែងចែកកម្លាំងចំនួន២ក្រុម ចុះអនុវត្តប្រព័ន្ធ Black View ដើម្បីកំណត់(កន្លែងនៃប្រភេទឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល) និងបង្រ្កាបនៅខេត្តពោធិ៍សាត់ ។



ប្រតិបត្តិការចុះអនុវត្តប្រព័ន្ធ(Black View) និងបង្រ្កាបខាងលើធ្វើឡើងនៅលើផ្ទៃទឹកបឹងទន្លេសាប នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចព្រំប្រទល់ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ជាតំបន់កដបស្ថិតនៅឃុំអន្សាចំបក់ ស្រុកក្រគរ និងចំណុចខាងកើតភូមិកោះក្អែក ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។



ប្រភពព័ត៌មានពីកម្លាំងចុះបំពេញការងារផ្ទាល់បានបញ្ជាក់ថា បើទោះជាមិនបានបញ្ជាក់អំពីលទ្ធផលការកំណត់ទីតាំងនៃប្រភេទឧបករណ៍កែច្នៃចាប់ត្រីខុសច្បាប់ស្ដីពីជលផលរួមទាំងជនប្រព្រឹត្តិ ដោយប្រើប្រាស់នូវប្រព័ន្ធ(Black View)ក្ដី ប៉ុន្តែបានបញ្ជាក់អំពីលទ្ធផលនៃការបង្រ្កាបដែលមានដូចជា របាំងសាច់អួនចំនួន៦ខ្សែ ស្មើនឹងប្រវែង២៤០០ម៉ែត្រ បង្គោលចម្រឹងចំនួន៧៤០ដើម លូកងសាច់អួន និងក្បាលបរចំនួន១០គ្រឿង ថែមទាំងចាក់លែងត្រីចម្រុះចូលទឹកបឹងធម្មជាតិ(ទន្លេសាប)ទម្ងន់ចំនួន៦៥គីឡូក្រាមផងដែរ ក្រៅពីនេះវត្ថុតាងទាំងអស់ត្រូវបំផ្លាញចោល ៕